ព័ត៌មានជាតិ
ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំ ចុះហែលទឹកអូរលង់ស្លាប់គ្មានអ្នកដឹង
ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំម្នាក់ បានចុះទៅហែលទឹកអូរលេង ដែលទើបនឹងស្ដារថ្មី មានជំរៅជ្រៅ បណ្ដាលឱ្យលង់ស្លាប់គ្មានអ្នកដឹង។
អ្នកភូមិ និងប្រជាពលរដ្ឋបានប្រទះឃើញសាកសព នៅវេលាម៉ោង ១២ ថ្ងៃទី ២៦ ខែកក្កដា ស្ថិតភូមិគោកធ្នង់កណ្តាល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។

អធិការស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នារីរងគ្រោះស្លាប់មានឈ្មោះ ចាន់ ផល្លី អាយុ១៥ឆ្នាំ រស់នៅភូមិកើតហេតុ។
តាមប្រភព័ត៌មាន ស្ត្រីក្រមុំនោះនៅពេលព្រឹកស្រាប់តែចេញពីផ្ទះចាត់សំដៅទៅទឹកអូរដែលទេីបនឹងស្តារថ្មីទឹកមានជំរៅជ្រៅស្ថិតនៅខាងជើងភូមិចំងាយ ១.០០០ម៉ែត្រទៅដល់ស្រាប់តែចុះហែលទឹកលេង ដោយសារទឹកទើបស្តារជ្រៅទឹកហូរគួចហែលមិនរួចក៏លង់ស្លាប់ដោយគ្មានអ្នកដឹង ក្រុមគ្រួសារ និងឪពុកម្តាយ អ្នកភូមិ ដោយបាត់កូនយូរពេកក៏តាមទៅរកនៅចំណុចអូរដែលស្ត្រីនោះលង់ស្លាប់ក៏ចុះរាវរកឃើញសពហើយដឹកយកផ្ទះពេលនោះក្រុមគ្រួសារបានរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យសពបានធ្វើការសន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ ព្រោះសំអាងថាខ្លួនស្ត្រីនោះគ្មានស្នាកស្នាម។
សពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វេីបុណ្យនៅផ្ទះភូមិគោកធ្នង់កណ្តាលឃុំអូរប្រាសាទតាមប្រពៃណី៕ អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


