កីឡា
អត្តពលិកកម្ពុជានឹងប្រកួតចាប់ពីថ្ងៃស្អែកទៅ នៅអូឡាំពិកតូក្យូ
អត្តពលិកអូឡាំពិកកម្ពជា ចាប់ពីស្អែក នេះទៅ នឹងត្រូវចូលរួមប្រជែងរកមេដាយហើយ នៅក្នុងព្រឹត្តិការណ៍ “Tokyo Olym pic Games 2020”។

លោក វ៉ាត់ ចំរើន នាយបេសកកម្មក្ពុជាសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនាទីក្រុងតូក្យូបានបញ្ជាក់ឲ្យដឹងថា កីឡាករ កីឡាការិនីហែលទឹកកម្ពុជា នឹងត្រូវប្រកួតលើវិញ្ញាសាហែលទឹកចម្ងាយ៥០ម៉ែត្រ
របៀបសេរីទាំង២រូប ដោយត្រូវប្រកួតនៅវេលាម៉ោង១៩យប់ ថ្ងៃទី៣០ ខែកក្កដានេះ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡា ហែលទឹក២រូបទៅចូលរួមប្រកួត គឺកីឡាករ ហែម ប៉ុច និង កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត។

ចំពោះប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ កីឡាករ ប៉ែន សុគង់ វិញនឹងប្រកួតនៅវេលាម៉ោង១៩ និង៤៥នាទី ថ្ងៃទី៣១កក្កដា។
លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាជនកម្ពុជាចូលរួមទស្សនាការប្រកួតរបស់កីឡាករ កីឡាការិនីតាមរយៈទូរទស្សន៍ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡា ការិនីកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


