ព័ត៌មានជាតិ
៦ ចំណុចសំខាន់ ឪពុកម្តាយស្វែងយល់ឲ្យច្បាស់ ពេលយកកូនទៅចាក់វ៉ាក់សាំង
យុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជនអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃ ០១ សីហានេះតទៅ។ កម្ពុជាថ្មីលើកពីការយល់ដឹងសំខាន់ៗចំនួន ៦ ចំណុច សម្រាប់ឪពុកម្តាយឬអាណាព្យាបាលស្វែងយល់ឲ្យបានច្បាស់ មុនពេលនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩។

1/វ៉ាក់សាំងត្រូវចាក់៖ សីណូវ៉ាក់
2/រយៈពេលត្រូវចាក់៖ បន្ទាប់ពីចាក់ដូសទីមួយ ត្រូវរង់ចាំរយៈពេល ២១ ថ្ងៃ ទើបអាចចាក់ដូសទីពីរបាន
3/ឯកសារចាំបាច់៖
កុមារអាយុចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
-យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ។
ជាមួយគ្នានេះ ក៏ត្រូវបំពេញលិខិតព្រមព្រៀងអនុញ្ញាតឱ្យកុមារ និងយុវវ័យ ចាក់វ៉ាក់សាំងកូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖
-មាតាបិតា ឬអាណាព្យាបាល ក្នុងករណីកុមារឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតាឬអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញ មកកូនចៅដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។
-អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។
-អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រាពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ។
4/ខេត្តក្រុងគោលដៅ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង។
5/ លក្ខខណ្ឌសុខភាព៖ គ្រូពេទ្យនឹងសួរពីបញ្ហាសុខភាពរបស់កុមារជាមុន បើកុមារមិនមានបញ្ហាអ្វីទេ ក្រោយពីពិនិត្យ ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឬក៏មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។
6/ផលរំខានក្រោយការចាក់៖ ជាទូទៅផលរំខាននៃការចាក់វ៉ាក់សាំងទៅលើកុមារ មានតិចតួចដូចជាក្ដៅខ្លួន ការឈឺ ឬក៏ឡើងក្រហមនៅកន្លែងចាក់។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ល់កុមារ និងយុវវ័យនឹងចាប់ផ្តើមពីថ្ងៃ ០១ សីហានេះតទៅ ដែលតាមការប៉ាន់ស្មានមាន កុមារនិងយុវជនអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំប្រមាណ២លាននាក់នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានតម្រូវការវ៉ាក់សាំងប្រមាណពី៤ទៅ៥លានដូស៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


