Connect with us

ព័ត៌មានជាតិ

ប្រជានេសាទ ៥ នាក់ ចុះនេសាទ​ខុសច្បាប់ នារដូវបិទនេសាទ​ អាជ្ញាធរចាប់មកចុះកិច្ចសន្យា

បានផុស

នៅ

ក្នុងប្រតិបត្តិការចុះល្បាតតាមដងទន្លេមេគង្គ មន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននាំខ្លួនអ្នកនេសាទ​៥នាក់មកធ្វើកិច្ចសន្យា និងដកហូតយកទូកម៉ាស៊ីនចំនួន៥គ្រឿងមករក្សាទុកជាបណ្តោះអាសន្នដើម្បីឱ្យពួក​គាត់ចូលរួមគោរពច្បាប់ជលផលនារដូវបិទនេសាទ។         

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីសម វិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា ការចុះល្បាតនៅតាមដងទន្លេមេគង្គក្នុងរដូវបិទនេសាទ គឺនៅយប់ថ្ងៃទី ២៨ រំលងអាធ្រាត ឈានចូលថ្ងៃទី ២៩ កក្កដានេះ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល បានឃាត់ខ្លួនអ្នកនេសាទចំនួន ៥នាក់ មិនគោរពច្បាប់ជលផល នៅរដូវបិទនេសាទ នាំគ្នាលួចនេសាទពេលយប់ នៅក្នុងអន្លង់អភិរក្សត្រីមេពូជ មកធ្វើកិច្ចសន្យា បញ្ឈប់ការនេសាទខុសច្បាប់បន្តទៀត។

មន្ត្រីរូបនេះបញ្ជាក់ថា លើកនេះមន្ត្រីគ្រាន់តែដកហូតយកមង-ទូកមករក្សាទុក និងតម្រូវឱ្យធ្វើកិច្ចសន្យា អប់​រំ​តែប៉ុណ្នោះ តែលើកក្រោយបើនៅមិនរាងចាល និងធ្វើការឃាត់ខ្លួនអនុវត្តទៅតាមនិតិវិធីច្បាប់ហើយ។   

លោក ស្រីសម វិចិត្រ ក៏អំពាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវចៀសវាងការប្រើឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ កុំធ្វើការនេសាទ នៅតាមអន្លង់អភិរក្សត្រីមេពូជដែលកំពុងពងកូន ត្រូវមានឆន្ទៈស្រ​ឡាញ់ធនធានមច្ឆជាតិដែលយើងមាន អន្លង់អភិរក្សទោះរដូវបិទឬបើក ក៏មិនអាចនេសាទបានឡើយ។ 

លោក វ៉ាន សុខុម តំណាងឱ្យប្រជានេសាទទាំង ៥នាក់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូកបានយល់ព្រមនិងទទួលយកនូវការអប់រំនេះ ហើយនាំគ្នាបញ្ឈប់ការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ដែល​​ច្បាប់ជលផលហាមឃាត់ទៀតហើយ។        

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ  មន្ត្រីខណ្ឌជលផលសហការជាមួយប្រជាសហគមន៏នេសាទ  ធ្វើការដកហូត បានមងចំនួន(២.១៥០ម៉ែត្រ) ដកហូតទូកនិងម៉ាស៊ីន៥គ្រឿង អប់រំអ្នកនេសាទ៨០នាក់ និង​ឱ្យធ្វើកិច្ចសន្យាចំនួន៥នាក់៕

ដោយៈ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម