ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិករាប់លាននាក់កំពុងប្រឈមអត់ផ្ទះរស់នៅពីការបណ្តេញចេញ
ច្បាប់ការពារពីការបណ្តេញចេញបានផុតកំណត់នៅថ្ងៃអាទិត្យ ទី១ ខែសីហា សម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ដែលអាចប្រឈមនឹងអត់ផ្ទះសម្បែងរស់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលបង្កឲ្យមានបញ្ហាជុំវិញប្រាក់ជំនួយរាប់ពាន់លានដុល្លារ និងស្តីបន្ទោសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
អ្នកជួលផ្ទះសម្បែង ឬអគាររស់នៅត្រូវបានការពារពីការបណ្តេញចេញរយៈពេលជិត១ឆ្នាំមកហើយដែលជាផ្នែកមួយនៃការផ្អាករបស់រដ្ឋាភិបាលដែលមានបំណងរក្សាប្រជាជនឲ្យស្ថិតនៅផ្ទះរបស់ពួកគេកំឡុងពេលវិបត្តិកូវីដ-១៩។
ប៉ុន្តែសមាជិកសភាមិនបានបន្តពេលវេលាការការពារទៀតទេដែលធ្វើឲ្យផុតកំណត់ និងមានជំនួយតែ៣ប៊ីលានដុល្លារអាមេរិកប៉ុណ្ណោះបានទៅដល់ក្រុមគ្រួសារក្នុងចំណោមប្រាក់ជំនួយ២៥ប៊ីលានដុល្លារដែលត្រូវបានផ្តល់ទៅរដ្ឋ និងតំបន់ទាំងនោះកាលពីដើមខែកុម្ភៈ។

សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Joe Manchin បាននិយាយថា ៖«យើងគួរតែអាណិតអាសូ។ យើងគួរជួយ ហើយបើប្រាក់ទាំងនោះមកដល់ យើងគួរប្រើវាស្របតាមគោលដៅ»។
យោងតាមមជ្ឈមណ្ឌលគិតគូអំពីថវិកា និងអាទិភាពនយោបាយឲ្យដឹងថា ជាងមួយភាគបួននៃអ្នកជួលគឺរដ្ឋមួយចំនួនស្ថិតនៅពីក្រោយ។ រដ្ឋភាគខាងត្បូងខ្លះរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត បើទោះជាប្រហែលជា១៦%នៃគ្រួសារអាមេរិកជំពាក់ថ្លៃជួលគេក៏ដោយ ដែលប្រហែលជាពីរដងមុនជំងឺកូវីដ។
ការការពារបានផុតកំណត់នៅពាក់កណ្តាលយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ពោលគឺពីរថ្ងៃ បន្ទាប់ពីសេតវិមានបានប្រកាសថា ខ្លួនមិនអាចបន្តការពន្យាពេលស្របច្បាប់ទៀតបានទេ។
សមាជិកព្រឹទ្ធភាពគណបក្សសាធារណៈបានប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យដើម្បីឲ្យពន្យាពេលការបង្កករហូតដល់ពាក់កណ្តាលខែតុលា ហើយសភាតំណាងរាស្ត្របានឈប់សម្រាកវិស្សមកាលកាលពីថ្ងៃសុក្រមុនពេលកាលបរិច្ឆេទកំណត់មកដល់មួយថ្ងៃ ដូច្នេះមិនអាចបន្តបានទៀតទេ។
ទោះបីជាយ៉ាងណា សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez បានបន្ទោសរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ចំពោះការរង់ចាំរហូតដល់នាទីចុងក្រោយទើបស្នើទៅសភាឲ្យចាត់ការ ដោយនិយាយថា វាគួរតែត្រូវបានធ្វើប៉ុន្មានសប្តាហ៍មុន។

លោកស្រីបន្ថែមថា វាអយុត្តិធម៌សម្រាប់ប្រជាជននៅពេលជំនួយរាប់ប៊ីលានដុល្លារអាមេរិកមិនបានប្រើប្រាស់ ដែលជំនួយ៤៦ប៊ីលានដុល្លារត្រូវបានសភាអនុម័តរួចទៅហើយ និងអំពាវនាវឲ្យបោះឆ្នោតជាបន្ទាន់ដើម្បីពន្យាពេលផ្អាកបន្តទៀត។
ស្ត្រីឈ្មោះ Samantha Pate និងលោក Andrew Martinez ជាអ្នកជួលទាំងពីរនាក់បានឆ្ងល់ថា នៅពេលណាដែលលិខិតបណ្តេញចេញរបស់ពួកគេបានចេញ។
ពួកគេបាននិយាយថា គ្រួសាររបស់ពួកគាត់ដែលមានសមាជិក៤នាក់នៅភាគខាងលិចរដ្ឋ Colorado បានជួលរយៈពេល៨ខែហើយដែលជាប្រាក់ប្រមាណ៨០០០ដុល្លារ។ អ្នកទាំងពីរបានកំពុងធ្វើការ ឬកំពុងស្វែងរកការងារធ្វើ ខណៈប្រឈមនឹងការចិញ្ចឹមកូនផង ប៉ុន្តែកំពុងមានវិបត្តិហិរញ្ញវត្ថុ។ ពួកគាត់និយាយថា ពួកគាត់ប្រហែលជាបញ្ចប់ជីវិតរស់នៅក្នុងតង់។
លោក Peter Hepburn អ្នកស្រាវជ្រាវនៅមន្ទីរបណ្តេញចេញរបស់សាកលវិទ្យាល័យ Princeton បានឲ្យដឹងថា ការផ្អាកបណ្តេញចេញ និងការពារពារផ្សេងៗរបស់អាមេរិកបានរារាំងមិនឲ្យមានការបណ្តេញចេញមនុស្សប្រមាណ ២.២លាននាក់ចាប់តាំងពីខែមីនា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ស្តីពីការជួលរបស់ realtor.com កាលពីខែមិថុនាថា ប្រសិនបើអ្នកជួលទាំងនោះត្រូវបានបង្ខំវិលត្រឡប់ទៅទីផ្សារជួលវិញ ពួកគេនឹងប្រឈមនឹងការជួលកាន់តែមានតម្លៃខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


