ព័ត៌មានជាតិ
កុមារកំព្រា ២នាក់ និងបុគ្គលិក ៣នាក់ នៅមណ្ឌល «មែកឈើ» បន្តរកឃើញឆ្លងកូវីដ
កុមារកំព្រា ២នាក់ និងបុគ្គលិក៣នាក់ទៀត នៅមណ្ឌលកុមារកំព្រា «មែកឈើ» ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការយកសំណាកលើកទី៤ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រា «មែកឈើ» ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃច័ន្ទនេះ។

លោក ផន ផល្លា បានប្រាប់ឲ្យដឹងថា ការយកសំណាកលើកទី៤ របស់កុមារកំព្រា និងបុគ្គលិក នៅមណ្ឌលកុមារកំព្រា «មែកឈើ» លទ្ធផលថា មានចំនួន៥នាក់ទៀត បានឆ្លងមេរោគកូវីដ-១៩ ដែលធ្វើឲ្យចំនួនឆ្លងសរុបក្នុងមណ្ឌលរបស់លោក ឡើងដល់៣៤នាក់ហើយ។ លោកបន្តថា ក្នុងចំណោម៣៤នាក់នោះ មានក្មេងកំព្រាចំនួន២៨នាក់ និងបុគ្គលិកបានឆ្លង ចំនួន៦នាក់ ហើយកុមារកំព្រា២នាក់ ដែលរកឃើញថ្មី ក្នុងនោះម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀត អាយុ១៤ឆ្នាំ។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ មានកុមារកំព្រា នៅមណ្ឌលកុមារកំព្រា «មែកឈើ» ចំនួន១៨នាក់ ក្នុងចំណោម២៨នាក់ហើយ បានជាសះស្បើយពីជំងឺកូវីដ-១៩។
លោក ផន ផល្លា ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈ ក៏ដូចជាថវិកាសម្រាប់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហាជីវភាពរស់នៅ របស់កុមារកំព្រាជាង៦០នាក់ ស្ថិតក្នុងមណ្ឌលនេះ ខណៈដែលពួកគេមួយចំនួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងមួយចំនួនទៀត កំពុងធ្វើចត្តាឡីស័ក៕(ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


