ព័ត៌មានជាតិ
អ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មី មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះទេ
ភ្នំពេញ៖ អ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតា មិនត្រូវអនុញ្ញាតឱ្យព្យាបាលនិងធ្វើចត្តាឡីស័កនៅតាមផ្ទះនោះទេដោយសារជំងឺនេះមានការចម្លងលឿន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាងជំងឺកូវីដ១៩ដែលមិនបំប្លែងខ្លួន។
លោក វេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី០២សីហានេះថា រហូតមកដល់ពេលនេះខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺបំប្លែងថ្មីដែលតាចំនួន១១នាក់ក្នុងនោះជាពលករធ្វើដំណើរមកពីប្រទេសថៃចំនួន៨នាក់ អ្នកឆ្លងក្នុងសហគមន៍ចំនួន៣នាក់ និងបានព្យាបាលជាសះស្បើយចំនួន៥នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកជំងឺបំប្លែងខ្លួនថ្មីដែលតានេះ ក្រសួងមិនអនុញ្ញាតឱ្យព្យាបាលឬធ្វើចត្តាឡីស័កនៅតាមផ្ទះនោះទេ ពោលគឺត្រូវនាំមកព្យាបាលនៅក្នុងមណ្ឌល ដោយទទួលការព្យាបាលដាច់ដោយឡែកពីគេ ដើម្បីកាត់ផ្តាច់កុំឱ្យចម្លងទៅដល់អ្នកផ្សេងជាបន្តទៀត ព្រោះវីរុសនេះមានការចម្លងលឿនណាស់។
លោក វេជ្ជបណ្ឌិតបានបន្តថា រដ្ឋបាលខេត្តនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ឬមិនមានរោគសញ្ញានៅតាមផ្ទះនាពេលឆាប់ៗនេះ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយបន្ទុកនៅតាមមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា« ការព្យាបាលតាមផ្ទះនេះ បើអនុវត្តទៅតាមគោលការណ៍ក្រសួងយើងអាចព្យាបាលចំពោះអ្នកជំងឺដែលរស់នៅទៅប្រជុំជនតាមខេត្តក្រុង និងស្រុកប៉ុណ្ណោះ។ ចំណែកអ្នកជំងឺនៅតាមតំបន់ជនបទវិញ មិនអាចអនុវត្តបានទេ ដោយសារមិនឆ្លើយតបទៅតាមលក្ខខណ្ឌរបស់ក្រសួង»។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាលនិងមិនមានរោគសញ្ញាព្យាបាលនៅតាមផ្ទះបាន លុះត្រាតែផ្ទះរបស់គាត់មានបន្ទប់ មានសម្ភារប្រើប្រាស់និងបង្គន់នៅដាច់ដោយឡែក និងមានទីធ្លាទូលាយដែលអាចឱ្យអ្នកជំងឺធ្វើចលនាបានដូចជាហាត់ប្រាណជាដើម។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១រហូតដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 Deltaចំនួន២២៣នាក់ស្រី១០៧នាក់។ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដា មានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ និងថ្ងៃទី០១សីហា៦៦នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១១ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ