ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ម៉ាឡេស៊ី និងចិន ២២នាក់ បម្រុងឆ្លងដែនចូលកម្ពុជា មកកាស៊ីណូនៅប៉ោយប៉ែត
យ៉ាងហោចណាស់មានជនជាតិថៃ ជនជាតិម៉ាឡេស៊ី ជនជាតិចិន ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចថៃ ធ្វើការឃាត់ខ្លួន ខណៈព្យាយាមលួចឆ្លងដែនខុសច្បាប់ ពីប្រទេសថៃមកកម្ពុជា ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីទៀបភ្លឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិណងយ៉ាកែវ ឃុំណងសាមិត្ត ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងកម្ពុជា ចំណុចភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ជីណាវ៉ាត់ ឡាំងសាត មេបញ្ជាការកងរយ១២៦ បានដឹកនាំកម្លាំង ៧ន សហការជាមួយកម្លាំងអធិការស្រុកគោកធ្យូង ខណៈចុះល្បាតតាមបន្ទាត់ព្រំដែន បានប្រទះឃើញ និងឃាត់ខ្លួនជនជាតិថៃ ជនជាតិម៉ាឡេស៊ី និងជនជាតិចិន សរុបចំនួន២២នាក់ ក្នុងនោះជនជាតិថៃ ចំនួន១៨នាក់ (មានម្នាក់មេខ្យល់), ជនជាតិម៉ាឡេស៊ី ២នាក់ និងជនជាតិចិន ១នាក់។ ចំពោះមុខសមត្ថកិច្ច អ្នកទាំង២២នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ បានសារភាពថា ពួកគេលួចឆ្លងដែនមកកម្ពុជានេះ គឺ ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនជាតិថៃ ជនជាតិម៉ាឡេស៊ី ជនជាតិចិន ទាំង២២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចថៃ ឃុំខ្លួន ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ និងបន្តអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩៕
អត្ថបទ៖ អពៅ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



