ព័ត៌មានជាតិ
ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទាំងកណ្ដាលអធ្រាត្រ ទៅក្រុងកោះរ៉ុង ជួយ សង្រ្គោះជនរងគ្រោះ៣នាក់
(ព្រះសីហនុ)៖ ក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC នៅវេលាម៉ោង២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២១ បានប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជនរងគ្រោះរលាកភ្លើង ចំនួន ៣នាក់ ពីក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាន ឲ្យដឹងថា ជនរងគ្រោះរលាកភ្លើង ពេញខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារអគ្គីភ័យខាងលើ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយក្នុងនោះ មានកូនក្មេងម្នាក់ផងដែរ។

ជនរងគ្រោះ ត្រូវបានដឹកញ្ជូនពីក្រុងកោះរ៉ុង មកកាន់ដីគោកក្រុងព្រះសីហនុ និងបានដឹកបន្ត តាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ ដែលត្រៀមរង់ចាំជាស្រេចនៅកំពង់ផែ ដើម្បីទទួល យកជនរងគ្រោះពីអូប័រពេទ្យ បន្ដដឹកយក ទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ។ បច្ចុប្បន្នស្ថានភាព ជនរងគ្រោះទាំង៣នាក់ បានធូរស្រាលបន្តិចហើយ ក្រោមការយកចិត្តទុកដាក់ ពីណាក់ក្រុមគ្រូពេទ្យមន្ទីរបង្អែក ខេត្តព្រះសីហនុ។

សូមជម្រាបដែរថា ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុង ដែលជួបគ្រោះថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរដែលត្រូវ ការ ជួយ សង្រ្គោះបន្ទាន់ សុទ្ធសឹងត្រូវបានក្រុមការងារ សង្គ្រោះGTVC លោកឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់អូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យ ជួយសង្រ្គោះទាន់ពេលវេលា ដោយមិនគិតថ្លៃ និងអ្នកជំងឺខ្លះមានជីវភាពក្រីក្រ ត្រូវបានលោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា សម្រាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រងថ្លៃព្យាបាលបន្ថែមទៀត៕ (ដោយ)៖ កោះពស់


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


