សេដ្ឋកិច្ច
ថ្ងៃទី២នៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរកើនជាង ១២០%បើធៀបឆ្នាំមុន
ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំនេះ មានភ្ញៀវទេសចរ មកលេងកម្សាន្តខេត្តព្រះសីហនុមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាប្រសាសន៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខណៈលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង កាលពីថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងនោះមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ទៀ វិចិត្រ ផងដែរ។

លោក គួច ចំរើន មើលឃើញថា ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតទាំងអស់ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្ត ខេត្តព្រះសីហនុ មានសន្ទុះកើនឡើង។ ចំណែក រីសត និងបន្ទប់ស្នាក់នៅមួយចំនួនតាមបណ្តាកោះ ដែលទើបតែបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវស្នាក់នៅ និងកក់ទុកពេញទាំងអស់។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅម៉ាហ្វីយា រីសត មានទីតាំងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ព្រមទាំងបានជូនពរភ្ញៀវទេសចរឱ្យដំណើរកម្សាន្តមកកាន់ដែនកោះ នៃខេត្តព្រះសីហនុ និងការវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ លោក អភិបាលខេត្តក៏បានផ្តាំផ្ញើដល់ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣កុំ និង ៣ការពារ ដើម្បីខ្លួនយើង និងក្រុមគ្រួសារឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរ ដែលមកកម្សាន្ដ នៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ភ្ញៀវសរុប ៤៤.២៤២កើនឡើង១២៤,៣៨%បើធៀបនឹងឆ្នាំ ២០២០ ក្នុងនោះភ្ញៀវ ជាតិ ៤១.៨០៦នាក់កើនឡើង១២៣,៧៦% ភ្ញៀវបរទេស២.៤៣៦នាក់កើនឡើង១៣៥,៥៨%ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ០១ជើង ថយចុះ០១ជើង ស្មើនឹង ១៧នាក់ ថយ ចុះ ៩២,២៧% ជាតិ ០០នាក់ និងអន្តរជាតិសរុប១៧។
ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា សរុប ៨៦០នាក់ កើនឡើង ៧២% ក្នុងនោះ ភ្ញៀវជាតិ ៧៣៩នាក់ កើនឡើង១៣៨,៣៨%។ភ្ញៀវបរទេស ១២១នាក់ ថយ ចុះ ៣៦,៣១% ។ ភ្ញៀវទៅកម្សាន្ត តាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានា៖សរុប ៤៣.៣៤២នាក់កើនឡើង១២៩,០៥% ក្នុងនោះភ្ញៀវជាតិ ៤១.០៣២នាក់ កើនឡើង១២៣,៩៦%ភ្ញៀវបរទេស២.៣១០ នាក់ កើនឡើង ២៨៤,៣៥%៕ កោះពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


