សន្តិសុខសង្គម
លិចទូកដឹកទំនិញ ១ គ្រឿងនៅក្នុងសមុទ្រខេត្តកោះកុង មនុស្ស ៣ នាក់រួចផុតពីសេចក្តីស្លាប់
ឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២ គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន ៣ នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក១នាក់ និងអ្នករួមដំណើរ ១ នាក់។ ជនរងគ្រោះមានឈ្មោះ៖
១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនហើយលិចតែម្តង។
ចំពោះសម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀតបានអណ្តែតពេញផ្ទៃសមុទ្រ។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះ GTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


