Connect with us

ព័ត៌មានជាតិ

លោកជំទាវកត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ផ្តល់អំណោយដល់រដ្ឋបាលខណ្ឌដង្កោ

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវកត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​  និងអធិការកិច្ច​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ​ បានផ្តល់អំណោយដល់រដ្ឋបាលខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី០៧ ខែសីហា​ឆ្នាំ២០២១ លោកស្រី​ គឹម​ ញឹប​ អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីប្រគល់​-ទទួល​អំណោយ​ជាសម្ភារៈប្រេីប្រាស់ ​ក្រោមអធិបតីភាព​លោកជំទាវកត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​  និងអធិការកិច្ច​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ​ ផ្តល់ជូនរដ្ឋបាលខណ្ឌដង្កោសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩។  

អំណោយរបស់លោកជំទាវកត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​  និងអធិការកិច្ច​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ​ ដែលបានជូនមករដ្ឋបាលខណ្ឌដង្កោ  រួមមាន៖ ទឹកសុទ្ធ ៣០កេស .អង្ករ ២តោន .មី ២០កេសតូច .ទឹកត្រី ២០យួរ (១២០ដប) .ទឹកស៊ីអ៊ីវ ២០យួរ (១២០ដប)​ .ត្រីខ ៣កេស (៣០០កំប៉ុង) .ម៉ាស់ ៣កេសធំ (១២,០០០ម៉ាស)​ .អាលកុល ២កាន (៦០លីត្រ​)​.អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម