ព័ត៌មានអន្ដរជាតិ
របាយការណ៍អាកាសធាតុសំខាន់បំផុតមិនធ្លាប់មានជាសំឡេងរគាំងមរណៈ
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទម្សិល មិញថា របាយការណ៍វិទ្យាស្ត្រស្តីពីអាកាសធាតុដ៏មហាគ្រោះថ្នាក់គឺជាសំឡេងរគាំងមរណៈសម្រាប់ធ្យូងថ្ម ប្រេង និងឧស្ម័ន និងបានព្រមានថា ឥន្ធនៈហ្វូស៊ីលបានកំពុងបំផ្លាញផែនដី។
ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុបានធ្វើសេចក្តីសន្និដ្ឋានថា គោលដៅសីតុណ្ហភាព១.៥អង្សាសេនៃកិច្ចព្រមព្រៀថទីក្រុងបារីសទំនងជានឹងត្រូវបានបំពានប្រហែលជាឆ្នាំ២០៣០ដែលមានរយៈពេលមួយទសវត្សរ៍មុនពេលដែលវាត្រូវបានព្យាករកាលពី៣ឆ្នាំមុន។

លោក Guterres បានហៅការវាយតម្លៃរបស់ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)ដែលត្រូវបានពិនិត្យយ៉ាងល្អិតបំផុតនៃវិទ្យាសាស្ត្រអាកាសធាតុមិនធ្លាប់មានពីមុនថា «ជាលេខកូដក្រហមនៃមនុស្សជាតិ»។
លោកអគ្គលេខាធិការបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«របាយការណ៍នេះគួរតែជាសំឡេងរគាំងមរណៈសម្រាប់ធ្យូងថ្ម និងឥន្ធនៈហ្វូស៊ូលមុនពេលពួកគេបំផ្លាញផែនដីយើង។ បណ្តាប្រទេសនានាក៏គួរតែបញ្ចប់ការរុករក និងផលិតឥន្ទនៈហ្វូស៊ីលទាំងអស់ និងផ្លាស់ប្តូរឧបត្ថម្ភធនហ្វូស៊ីលចូលទៅក្នុងថាមពលកកើតឡើងវិញទើបបាន»។

នៅក្នុងការវាយតម្លៃវិទ្យាសាស្ត្រធំបំផុតលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤មក ក្រុម IPCC បាននិយាយថា សីតុណ្ហភាពផ្ទៃផែនដីជាមធ្យមត្រូវបានគេព្យាករថា ឡើងដល់១.៥ ឬ១.៦អង្សាសេខ្ពស់ជាងកម្រិតបុរេឧស្សាហកម្មប្រហែលឆ្នាំ២០៣០ មិនថា ការបំភាយឧស្ម័នផ្ទះកញ្ចក់តាមគន្លងណាក៏ដោយក្នុងពេលនេះ។
នៅក្នុងការវាយលុកចំពោះមុខបំផុតចំពោះរបស់លោកអំពីឧស្សាហកម្មឥន្ធនៈហ្វូស៊ីលដែលជាកម្លាំងសេដ្ឋកិច្ចសកល លោក Guterres មានប្រសាសន៍ថា ៖«ចំណាត់ការបន្ទាន់គឺត្រូវតែកាត់បន្ថយកាបូននៅក្នុងវិស័យថាមពល»។

«សំឡេងរគាំងមរណៈរោទិ៍ឡើងពេញត្រចៀក និងភស្តុតាងមិនអាចប្រកែកបាន: ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការដុនឥន្ធនៈហ្វូស៊ូល និងការកាប់បំផ្លាញព្រៃឈើកំពុងធ្វើឲ្យភពផែនដីរបស់យើងរង្គោះរង្គើ និងធ្វើឲ្យមនុស្សរាប់លាននាក់មានហានិភ័យភ្លាមៗ»។ Guterres បានសង្កត់ធ្ងន់។
លោកអគ្គលេខាធិការជនជាតិព័រទុយហ្គាល់បន្តថា ការរក្សាគោលដៅសីតុណ្ហភាព១.៥អង្សាសេនៅក្នុងការដើរតួនេះគឺមានន័យថា គ្មានរោងចក្រធ្យូងថ្មថ្មីអាចត្រូវបានកសាងឡើងឡើយ ហើយថា ថាមពលទាំងអស់ដែលបានមកពីការដុតធ្យូងថ្មត្រូវតែបានមកពីប្រភពកកើតឡើងវិញនៅត្រឹមឆ្នាំ២០៤០។
កម្រិតបរិយាកាសនៃការកើនឡើងកម្តៅផែនដី CO2 បច្ចុប្បន្ននេះស្ថិតនៅកម្រិតខ្ពស់បំផុតយ៉ាងហោចណាស់មានរយៈពេលយូរដល់២លានឆ្នាំជាមួយនឹងកម្រិតអាស៊ីដមេតាន និងនីត្រាតខ្ពស់បំផុតគិតចាប់តាំងពី៨០០ ០០០ឆ្នាំមក។

ថ្វីបើកំណត់ត្រាការបំពុលកាបូនបានធ្លាក់ចុះកាលពីឆ្នាំមុនដោយសារបំរាមរឹតត្បិតកូវីដ-១៩ ក៏ក្រុមជំនាញ IPCC បានរកឃើញថា «គ្មានការធ្លាក់ចុះដែលអាចរកឃើញ»នៅក្នុងអត្រានៃការប្រមូលផ្តុំឧស្ម័នផ្ទះកញ្ចក់ឡើយ។
លោក Guterres បានអំពាវនាវឲ្យមេដឹកនាំពិភពលោកធានាថា កិច្ចប្រជុំអាកាសធាតុកំពូល COP26 នៅខែវិច្ឆិកាខាងមុខនេះផ្តោតឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័ន និងហិរញ្ញប្បទានដល់បណ្តាប្រទេសដែលបានដោះស្រាយរួចរាល់ហើយជាមួយនឹងការធ្លាក់ចុះកម្តៅសកល។

«ប្រសិនបើយើងរួមកម្លាំងគ្នាឥឡូវនេះ យើងអាចជៀសផុតពីមហន្តរាយអាកាសធាតុ»។ លោកអគ្គលេខាធិការបានបញ្ជាក់ និងបន្ថែមថា «ប៉ុន្តែដូចក្នុងរបាយការណ៍ថ្ងៃនេះបង្ហាញច្បាស់ណាស់ មិនមានពេលវេលាសម្រាប់ការពន្យាពេល និងគ្មានហេតុផលជាលេសទៀតទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


