Connect with us

ព័ត៌មានជាតិ

មនុស្សជិត ៧ ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំង ដូសទី ៣

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១០ ខែសីហា មានមនុស្សជិត ៧ ម៉ឺននាក់ (៦៧ ៦៣៧) ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ខណៈការចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងបានជាង ៨០ ភាគរយ ក្នុងគោលដៅ ១០ លាននាក់ ចំណែកកុមារ និងយុវវ័យ ដែលមានអាយុ ចាប់ពី១២-១៧ ឆ្នាំបានជាង ១៨ ភាគ រយ ក្នុងចំណោម ជិត ២ លាននាក់ ដែលមិនទាន់ចាក់ដូសទី២នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ បង្ហាញថា ការចាក់លើកទី១ សរុប ៨ ៣៩៦ ៦១៣ នាក់ ចាក់លើកទី២ សរុប ៦ ៤៣៨ ៧៧០ នាក់ ខណៈការចាក់លើកទី៣ សរុប ៦៧ ៦៣៧។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម