ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សា៖ រដ្ឋបាលរាជធានី អនុវត្តការងារបានយ៉ាងល្អ ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការទប់ស្កាត់កូវីដ-១៩
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ អនុវត្តការងារបានយ៉ាងល្អប្រសើរ ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ និងការអនុវត្តវិធានសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ពិសេសវីរុសបំម្លែងថ្មី(ដែលតា)។
លោក ប៉ា សុជាតិវង្ស បានសម្ដែងការកោតសរសើរបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ ពិតជាអនុវត្តការងារបានយ៉ាងល្អ ទាំងការបង្ក្រាបបទល្មើសផ្សេងៗ ការគ្រប់គ្រងសំណល់រឹង វិធានការច្បាប់ជុំវិញការរុះរើបែរត្រី មិនរៀបរយតាមដងទន្លេ ពិសេសការអនុវត្តវិធានសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យការឆ្លង មានការកាត់បន្ថយជាបន្តបន្ទាប់។
លោកបន្ថែមថា ការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងប្រជាពលនោះ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ នៅតែគ្រប់គ្រងបានយ៉ាងល្អ ដោយមិនមានការរីករាលដាលនោះទេ។ ដូចពាក្យចាស់លោកពោលថា ការពារប្រសើរជាងព្យាបាល «ការអនុវត្ត ៣ការពារនិង៣កុំ» ពិតជាមានអត្ថប្រយោជន៍យ៉ាងសំខាន់បំផុត ក្នុងកិច្ចការពារជំងឺរីករាលដាល-១៩នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា ការដាក់ចេញនូវបម្រាមគោចរ ពិតជាមានអត្ថប្រយោជន៍ខ្លាំង ក្នុងការកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងយុទ្ធនាការ នៃការបិទការធ្វើចរាចរណ៍ នៅពេលយប់នេះ ធ្វើឲ្យការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានសម្តែងនូវអរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះមន្ត្រីរបស់យើង និងក្រុមគ្រូពេទ្យ ដែលបានបំពេញការងារ អស់ពីកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់ទទួលបានការកោតសរសើរ ពីប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា នៅពេលប្រទេសជាតិមានអាសន្ន យើងមានមន្ត្រីល្អៗ ចុះអនុវត្តការងារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សង្គមជាតិ។ លោកថា សមិទ្ធផលជាធនធានមនុស្សនេះ គឺជាសមិទ្ធផលបានមកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្ដេចបានបណ្ដុះបណ្ដាលធនធានមនុស្សទាំងនេះ តាំងពីក្រោយថ្ងៃ៧ មករា ១៩៧៩ មកម្ល៉េះ៕ (ដោយ)៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


