ព័ត៌មានជាតិ
ផ្លាស់ប្តូរអភិបាលស្រុកស្ទោងថ្មី បន្តដឹកនាំអភិវឌ្ឍមូលដ្ឋាន
ខេត្តកំពង់ធំ៖ លោក សាយ គឹមឡម អតីតអភិបាលរង ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្ទោង ជំនួសលោក ណែត សារី អតីតអភិបាលស្រុក មកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ធំ។
ពិធីប្រកាសនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ នៅក្នុងបរិវេណសាលាស្រុកស្ទោង ដែលមានការចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

លោក សាយ គឹមឡម អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ជីវិតមន្រ្តីរាជការ មានការផ្លាស់ប្តូរតួនាទីភារកិច្ចគឺជារឿងធម្មតា តាមពេលវេលាដែលច្បាប់បានកំណត់។ លោក សាយ គឹមឡម ដែលថ្នាក់លើជឿជាក់និងទុកចិត្តផ្តល់ក្តីសង្ឃឹម ឲ្យដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋនៅក្នុងស្រុក ដើម្បីបន្តកសាងអភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យមានការរីកចម្រើន។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់មន្រ្តីរាជការនៅក្នុងស្រុកស្ទោង គោរពតាមរចនាសម្ព័ន្ឋស្រុក ស្តាប់តាមការចាត់ចែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដើម្បីការងារទទួលបានលទ្ធផលជោគជ័យ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


