ព័ត៌មានជាតិ
កោសខ្យល់ពីយប់ ព្រឹកឡើងក្មួយចងកសម្លាប់ខ្លួនមុខផ្ទះ
ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលទាំងព្រលឹមអុរមួយបានកើតឡើង បន្ទាប់ពីឃើញមានមនុស្សចងក សម្លាប់ខ្លួននៅខាងមុខផ្ទះ។
ការភ្ញាក់ផ្អើលនេះគឺនៅព្រលឹមស្រាងៗ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយគេស្គាល់ថា សពមានឈ្មោះ វេត សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។

តាមការបំភ្លឺពីឪពុកឈ្មោះវឹង សាវេត បាននិយាយថា នៅមុនកើតហេតុ គឺខ្លួននិងប្រពន្ធបានទៅធ្វើបុណ្យ បងប្អូននៅអំពិលប្រាំដើម ស្រុកបវេល ដោយទុកកូនឈ្មោះសាវឿន ឲ្យនៅចាំផ្ទះ។ លុះដល់ថ្ងៃទី ១៨ ខែសីហា វេលាម៉ោងប្រហែល ៤ ទៀបភ្លឺ ស្រាប់តែឈ្មោះឈឺន គឹមសាន ត្រូវជាប្អូនថ្លៃ បានទូរសព្ទ័ប្រាប់ថាកូនរបស់ខ្លួនបានចងក និងដើមក្រខុបខាងមុខផ្ទះស្លាប់បាត់ហើយ។
ដោយឡែកម្តាយមីងឈ្មោះ ឈឺន គឹមសាន បានបំភ្លឺថា នៅព្រលប់មុនពេលកើតហេតុខ្លួនបានកោសខ្យល់ឱ្យក្មួយនិងបានហៅឲ្យមកដេកនៅខាងក្រោមផ្ទះវិញ ហើយខ្លួននៅអង្គុយមើលរហូតដល់ម៉ោងប្រហែល ៩ យប់ទើបមកដេកនៅផ្ទះវិញ។ លុះដល់ម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ចូលថ្ងៃទី ១៨ សីហា ខ្លួនក៏ភ្ញាក់ ហើយចេញទៅមើលក្មួយ ពេលទៅដល់រកមិនឃើញ ស្រាប់តែឃើញឈ្មោះសាវឿន ចងក នឹងដើមក្រខុបនៅមុខផ្ទះស្លាប់បាត់ទៅហើយ ។
នក្រោយពេលចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចក៏បានប្រគល់សពទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ដែលបញ្ហានេះក្រុមគ្រួសារបានអះអាងថា អាចបណ្តាលមកពីភាពតានតឹងនៃផ្លូវចិត្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


