Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​រដ្ឋាភិបាល​បាន​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ ជា​បន្តបន្ទាប់ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ក៏ដូចជា​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជួន​ដល់​បងប្អូន​កម្មករ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចុះ​នៅ​រសៀល​ថ្ងៃទី​២៦ ​វិច្ឆិកា​នេះ​ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​លើក​ទី​៣៩​ដល់​កម្មករនិយោជិត​ចំនួន​៤៧៨៦នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន​១៩​ក្នុង​វិស័យ​កាត់ដេរ​ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ដោយសារ​ជំងឺ​កូ​វីដ​១៩។

ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការ​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​នោះ​១៥២០០០​រៀល​ស្មើនឹង​៣៨​ដុល្លារ​ សម្រាប់​ព្យួរ​មាន​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​៤៤​ថ្ងៃ​និង​៣០៤០០០​រៀល​ស្មើនឹង​៧៦​ដុល្លារ​សម្រាប់​ការព្យួរ​មាន​រយៈពេល​ចាប់ពី​៥១​ថ្ងៃ​ឡើងទៅ​។

នៅ​ថ្ងៃទី​២៦​ វិច្ឆិកា​នេះ​ដែរ ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏​បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​លើក​ទី​៤០​ដល់ បងប្អូន​កម្មករនិយោជិត​សរុប​ចំនួន ២ ៦១៩ នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន ២២ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

កម្មករនិយោជិត​ដែល​ទទួល​បាន​ចំនួន​៦​ម៉ឺន​រៀល​ស្មើនឹង​១៥​ដុល្លារ​អាមេរិក ​សម្រាប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​១២​ម៉ឺន​រៀល​ស្មើនឹង​៣០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។​ ១៦​ម៉ឺន​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។

ចំពោះ​បងប្អូន​កម្មករនិយោជិត​ដែល​ត្រូវ​ព្យួរ​រយៈពេល​២​ខែ​នឹង​ត្រូវ​បើក​ពីរ​លើក​ដោយ​លើក​ទី​២​នឹងត្រូវ​បើក​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខ​នេះ​ហើយ​ការ​បើកប្រាក់​ឧបត្ថម្ភ​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ធនាគារ​ឯកទេស​វី​ង​។

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វឹង។

ក្រសួង​បាន​បញ្ជាក់​ថា ​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​និង​ទូរ​សព្ទ​ដែល​ទទួល​បាន​សារ​នោះ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស ទាំងនោះ​មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង នោះ​ត្រូវធ្វើ​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់​ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ជាបន្ទាន់៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម