ព័ត៌មានជាតិ
មូលនិធិជនពិការប្រគល់ផ្ទះ១ខ្នងជូនដល់ជនពិកាក្រីក្រ ដែលកំពុងតែជួបការលំបាក
ដោយមើលឃើញនូវជីវភាពក្រីក្រលំបាករបស់ជនពិការភាពមួយគ្រួសារនៅខេត្តកំពុងធំរួចមកមូលនិធិជនពិកាបានចុះទៅប្រគល់ផ្ទះ១ខ្នងជូនដល់ជនពិការក្រីក្រ ដែលកំពុងតែជួបការលំបាកខ្លាំងដែលការប្រគល់នេះធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន។ គ្រួសារជនពិការដែលទទួលបានផ្ទះ១ខ្នងនោះមានឈ្មោះ ផាត ផៃ នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលផ្ទះពីមូលនិធិជនពិការ ហើយផ្ទះដែលត្រូវប្រគល់ជូននេះមានទំហំ ៤គុណនឹង៦ម៉ែត្រធ្វើពីថ្មប្រកស័ង្កសី ដែលថវិកាក្នុងការសាងសង់នេះបានមកពីសប្បុរសជនដែលបានបរិច្ចាកថវិការចូលប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានៃការរីករាលដាលការជំងឺកូវីដ១៩ រាជរដ្ឋាពិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានទាំងជនពិការផងដែរ ឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។ ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាពអាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។

ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀល បន្ថែមពីលើនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក៏បានចូលរួមផ្តល់ជាអំណោយដល់ជនពិការខាងលើផងដែរនូវ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ភួយ១ ក្រមា១ និងសាប៊ូ២ដុំ ផងដែរ៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


