Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ លួចកូនដូងម្នាក់ ត្រូវជនរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការបន្តតាមច្បាប់

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវជនរងគ្រោះ ឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាព លួចកូនដូង ដែលដាក់លក់នៅមុខតូប ចំនួ​ន​​​៦ដើម។ បើតាមសមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា ករណីលួចកូនដូចនេះ កើតឡើងវេលាម៉ោង ៤ និង០០​នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ជាម្ចាស់កូនដូង មានឈ្មោះ ខ្លង លីហូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ អឿន ហ៊ ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំពោះវត្ថុតាង ដែលចាប់យកបានរួមមាន៖ ម៉ូតូសណ្ដោងរ៉ឺម៉ក ១គ្រឿង ម៉ាក សង់កូរ៉េ គ្មានផ្លាកលេខ, កូនដូង ចំនួន ៦ដើម។ សមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងបន្តថា កន្លងមកប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល តែងតែបាត់កូនដូង ដែលបានដាក់លក់ នៅមុខផ្ទះ ជាញឹកញាប់។

ចំណែកនៅវេលាម៉ោង និងថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេក នៅក្នុងតូបលក់អីវ៉ាន់របស់ខ្លួន  ពេលនោះជនរងគ្រោះ ក៏បានឮសំឡេងឆ្កែព្រុស និងសំឡេងម៉ូតូ បើកចេញពីក្នុងតូបលក់អីវ៉ាន់របស់ខ្លួន។ ភ្លាមនោះជនរងគ្រោះ បានចេញមកមើលអីវ៉ាន់របស់ខ្លួន ស្រាប់តែបាត់កូនដូង ដែលដាក់លក់នៅមុខតូប ចំនួន៦ដើម ដោយមានការសង្ស័យ រ៉ឺម៉កជនសង្ស័យ ភ្លាមនោះជនរងគ្រោះ ក៏បានជិះកង់តាមពីក្រោយ។

លុះមកដល់ចំណុច ព្រំប្រទល់ឃុំកោះខែល និងឃុំព្រែកអំបិល ក៏ឃើញស្គាល់ជាកូនដូងរបស់ខ្លួន នៅលើ រ៉ឺម៉ករបស់ជនសង្ស័យ ក៏ស្រែកឲ្យជនសង្ស័យឈប់ ខណៈនោះជនសង្ស័យ បានឃើញជនរងគ្រោះ ក៏បាន ឈប់រ៉ឺម៉ក ហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន រួចក៏បានទូរស័ព្ទប្ដឹងទៅសមត្ថកិច្ច នគរ បាលប៉ុស្តិ៍ខែល រួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម