Connect with us

ព័ត៌មានជាតិ

ចុះយកសំណាក អាជីវករលក់បន្លែត្រីសាច់ផ្សារឯករាជ្យ២ ក្នុងសង្កាត់ចោមចៅទី៣ ៦៥នាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យ បានចុះយកសំណាកអាជីវករ លក់បន្លែត្រីសាច់ផ្សារឯករាជ្យ២ នៅសង្កាត់ចោមចៅទី៣ ក្នុងចំណោម៦៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​៤​ខែកញ្ញា ឆ្នាំ​២០២១​នេះ​ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​១៩ បាន​ចុះ​យក​សំណាក​បងប្អូន​អាជីវក​លក់ដូរ​នៅ​ផ្សារ​ឯករាជ្យ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ផ្នែក​លក់​បន្លែ​ត្រី​សាច់មនុស្ស​ចំនួន​៦៥​នាក់ ជា​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ទាំងអស់​ និង​រង់ចាំ​លទ្ធផល​នៅ​ម៉ា​ស៊ីន​ធំ​៧២​ម៉ោង​បន្ត​ទៀត​។

​អាជ្ញាធរ​បានឱ្យដឹងថា មូលហេតុ​និង​ឈាន​ដ​ល់​ការ​ចុះ​យក​សំណាក​ផ្សារ​ខាង​លើ​នេះ ​ដោយសារ​មាន​នាក់​ជំងឺ delta ចូល​មក​ទិញ​ម្ហូប​នៅ​ផ្សារ​នេះ​។ អង្គភាព​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​បុគ្គលិក​ទាំងអស់​ដែល​ពាក់ព័ន្ធ​ និង​ទីតាំង​ខាងលើ​សូមមេត្តា​សហការ​ទៅយក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក​ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១​ថ្ងៃ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម