ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយ៍បូមទឹកបឹងទំពុន អ្នកជិះតាមផ្លូវ ៣៧១ ត្រូវរកផ្លូវវាង
រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមជំហានទី២ ដែលបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត ១.៥ម ចំនួន ១គ្រឿង និងទំហំអង្កត់ផ្ចិត ១.២ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី។

ស្ថានីយ៍បូមទឹកបឹងទំពុន នឹងក្លាយជាស្ថានីយ៍បូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី ហើយក៏ជាស្ថានីយ៍បូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ (អង្កត់ផ្ចិត ១.៥ម បរិមាណបូមទឹកបាន ៦ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង)។
ការដ្ឋាន នឹងរៀបចំជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំចំនួន ៣ខ្សែ។ ដើម្បីចៀសវាងកកស្ទះចរាចរ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវលេខ ៣៧១ សូមមេត្តាពង្វាងចរាចរពីទីតាំងការដ្ឋានចាប់ពីថ្ងៃច័ន្ទទី ៦ខែកញ្ញា វេលាម៉ោង ៨ព្រឹកតទៅ ដល់ថ្ងៃទី ៥វិច្ឆិកា ឆ្នាំ២០២១។
ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះប៉ុណ្ណោះ៕
អានពិស្ដារ៖

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


