ព័ត៌មានជាតិ
ប្រឡាយម័រ ជាង៣គីឡូម៉ែត្រ ជីកស្ដារបាន៩០ ភាគរយ
ការជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ ម៉ែត្រប៉ុណ្ណោះ។
មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក កំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១ ដែលមានប្រវែ ជាង៣គីឡូម៉ែត្រ ទទឹងចាប់ពី ២០ ម៉ែត្រ ទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។
មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឱ្យមានភាពយឺតយ៉ាវ នៃការស្តារប្រឡាយម័រនេះ គឺដោយសារមានឧបសគ្គមួយចំនួន ពិសេសក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រ ដែលនៅសេសសល់នេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពានខ្លះបោះបង្កោលឈើ និងថ្មនៅក្នុងប្រឡាយ ស្ទើបិទផ្លូវទឹកទៅហើយ។
កត្តាទាំងនេះ បានធ្វើឱ្យក្រុមការងារស្តាប្រឡាយភូមិម័រ នៃមន្ទីរធនធានទឹក រាជធានីភ្នំពេញ អូសបន្លាយពេលវេលាអស់ជាច្រើនខែ។ រហូតដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់គ្រឿងចក្រ ជីស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូ៥ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌ ពោធិសែនជ័យ និងខណ្ឌសែនសុខ។
មន្ត្រីដដែលប្រាប់ដឹងទៀតថា ការងារស្ដារប្រឡាយ ភូមិម័រនេះ ចែកចេញជា ៣តំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ គឺក្រុមការងារដាក់គ្រឿងចក្រឈរនៅ លើដីគោកចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុងសាឡង់ចុះស្តារហូតដល់ស្ថានីយបូមទឹកបឹងទំពន់ រហូតមកដល់ពេលនេះប្រឡាយភូមិម័លត្រូវបានក្រុមការងារស្ដារនិងកាយយកភក សំរាម និងស្មៅ ដើមឈើដុះក្នុង ប្រឡាយស្រេចបានប្រមាណ៩០ភាគរយហើយ។
ប្រឡាយម័រនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ៕
អត្ថបទៈ ស្រីរ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?