Connect with us

ព័ត៌មានជាតិ

បាត់ខ្សែភ្លើងញឹកញាប់ តាម​រក​ឃើញ កំពុង​ដុតយកស្ពាន់លក់

បានផុស

នៅ

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញបានធ្វើសកម្មភាពដើរកាត់ខ្សែភ្លើងក្នុងក្រុងដើម្បីដុតយកស្ពាន់ទៅលក់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ការឃាត់ខ្លួននេះដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋយ៉ាងច្រើននាពេលកន្លងមកថា មានការបាត់ខ្សែភ្លើងបានកើតឡើងជាញឹកញាប់ក្នុងក្រុងបាត់ដំបង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវមួយរយ:រួចមក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩ និង ៥0នាទី ព្រឹក កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន0២នាក់ គឺឈ្មោះ ពៅ  សុជា  ភេទប្រស  អាយុ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និង ឈ្មោះ រី  សីហា  ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិទួលតាឯក  សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពពិតជាបានលួចកាត់ខ្សែភ្លើង តាមភូមិសាស្ត្រនានា ក្នុងក្រុងបាត់ដំបងពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២១ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម