ព័ត៌មានជាតិ
កម្ពុជា នឹងទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ៩ លានដូស បន្ថែមទៀត សម្រាប់ចាក់ដូសទី ៣
កម្ពុជានឹងមានវ៉ាក់សាំងស៊ីណូវ៉ាក់សរុប ៩ លានដូសបន្ថែមទៀត នៅពេលឆាប់ៗខាងមុខ សម្រាប់ចាក់ដូសទី ៣ ជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមកដល់ចំនួន ៦ លានដូសបន្ថែមទៀត នៅដំណាច់ខែកញ្ញានេះ គឺនៅថ្ងៃទី ២៤ នឹងមកដល់ ៣ លានដូស ហើយនៅថ្ងៃទី ២៦ ឬ ២៧ នឹងមកដល់ ៣ លានដូសទៀត ព្រមទាំងជំនួយរបស់ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញានេះថា វ៉ាក់សាំងទាំង ៦ លាននេះ គឺជាការបញ្ជាទិញ ពីប្រទេសចិន ហើយមិនទាន់រាប់បញ្ចូលវ៉ាក់សាំងចំនួន ៣ លានដូស ដែលចិនសម្រេចផ្ដល់ជំនួយមកកម្ពុជា សរុបនឹងមានដល់ ៩ លានដូស សម្រាប់ដូសទី ៣ ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃគ្រប់គ្រាន់សម្រាប់ចាក់ជូនកុមារ ហើយជាទម្លាប់សម្ដេចមិនដែលឲ្យកងទ័ពចូលធ្វើសង្គ្រាមដោយខ្វះគ្រាប់នោះទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការចាក់វ៉ាក់សាំងនៅកម្ពុជាយើង ត្រូវតែមានស្តង់ដារមួយច្បាស់លាស់ គឺប្រសិនបើមានដូសទី១ ដូសទី២ហើយ គឺត្រូវតែមានដូសទី៣ តែម្ដង។

សម្តេចបន្តថា ជំងឺកូវីដ១៩ នៅលើពិភពលោក នៅមិនទាន់ថមថយទេ ហើយហាក់ដូចជាមានការកើនឡើងទៀតផង៕
អត្ថបទៈ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


