ព័ត៌មានជាតិ
រកឃើញអ្នកឆ្លងកូវីដពាក់ព័ន្ធផ្សារKRD ស្រុកកំរៀង កើនឡើងជិត៥០០នាក់ហើយ
ប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរស្រុកកំរៀង បានអោយដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងផ្សារ ខេ អ ឌី (KRD) ស្រុកកំរៀង បានកើនឡើងដល់ជិត៥០០នាក់ហើយ ខណៈដែលអាជ្ញាធរ និងមន្ត្រីសុខាភិបាលកំពុងតែបន្តយកសំណាកលើអ្នកភូមិ និងអាជីវករពាក់ព័ន្ធបន្ថែមទៀត។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកំរៀងអោយដឹងថា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារខេអឌី មានអ្នកឆ្លងកើនឡើងដល់៤៩៨នាក់ ក្នុងនោះ ស្ត្រីមានចំនួន២៧៧នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន១៤៨៩ នាក់ ស្ត្រី៧៨១នាក់។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានអំពាវនាវអោយប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធត្រូវនាំគ្នាមកយកសំណាកអោយបានលឿន និងគ្រប់គ្នាដើម្បីកុំអោយឆ្លងចូលសហគមន៍កាន់តែច្រើនថែមទៀត ។
លោក សុខ គឹមខុន បានបន្ថែមថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារKRD ក្នុងភូមិអូដារលើ ឃុំបឹងរាំង ស្រុកកំរៀង និងរាលដាលដល់ភូមិទាំងមូលនេះ ដោយសារតែប្រជាពលរដ្ឋម្នាក់បានចូលទៅ ទិញទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះ រហូតដល់ថ្ងៃទី០៧ ខែកញ្ញា គាត់មានអាការៈខុស ធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ-១៩ និងក្រោយមករកឃើញប្រជាពលរដ្ឋម្នាក់ទៀតដែលទៅទិញទំនិញនៅផ្សារថៃដែរមានវិជ្ជមានកូវីដ-១៩ ដែរ ។

ដោយឃើញដូច្នេះ អាជ្ញាធរ និងមន្ត្រីសុខាភិបាលចាប់ផ្តើមពិនិត្យសំណាកលើប្រជាពលរដ្ឋ និងអាជីវករដែលចេញចូលទៅទិញទំនិញនៅផ្សារថៃយកមកលក់នៅផ្សារKRD នេះ ទើបឃើញជាបន្តបន្ទាប់កាន់តែច្រើនឡើង រហូតដល់បិទខ្ទប់ភ្លាមៗនៅទីតាំងផ្សារនេះ និងបន្តបិទភូមិអូរដាលើ ទាំងមូលតែម្តង រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់កុំអោយឆ្លងរាលដាលទៅភូមិផ្សេងៗ ទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


