ព័ត៌មានជាតិ
៦ខែឆ្នាំនេះមានកម្មករជាង១ពាន់នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៥០ភាគរយ
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន១.៣៣៣នាក់ បានស្លាប់និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះជាង៥០ភាគរយ។

ថ្លែងក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិត ជាមួយបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃបេឡាជាតិសន្តិសុខសង្គមបានមានប្រសាសន៍ថាចំនួននេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០កន្លងទៅឃើញថា មានការថយចុះ៥២ភាគរយខណៈ៦ខែឆ្នាំមុនមានកម្មករនិយោជិត២.៧០០ករណីជួបគ្រោះថ្នាក់ចរាចរណ៍។
លោក ចាយ សំណាង បានបន្តថា ក្នុងចំណោមកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍នេះក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និងរបួសស្រាល១.១៦៣នាក់។

បើតាមលោក ចាយ សំណាង ករណីគ្រោះថ្នាក់កើតឡើងភាគច្រើនចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ(រថយន្តកូរ៉េ) និងទោចក្រយានយន្ត។ ព្រោះថាក្នុងឆមាសទី១ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មកលើរថយន្តដឹកកម្មករមានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប២៧៦នាក់។
តាមរបាយការណ៍របស់បេឡាជាតិសនិ្តសុខសង្គម បានបង្ហាញថា បើគិតជាមធ្យមក្នុងមួយខែៗមានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ និងករណីខ្លះរហូតដល់ស្លាប់បាត់បង់ជីវិត។

លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី ហៅកាត់ AIPប្រចាំកម្ពុជាអំពាវនាវឱ្យមានការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េមកជារថយន្តដែលមានសុវត្ថិភាពត្រឹមត្រូវដូចជារថយន្តក្រុង ឬរថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព។
បើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បច្ចុប្បន្ននេះមានរោងចក្រសហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅទូទាំងប្រទេសប្រមាណជាង១២០០ដែលមានកម្មករនិយោជិតប្រមាណ៨៥ម៉ឺននាក់៕
អត្ថបទ៖ សំអឿន

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


