សុខភាព
មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង
ចង់ឲ្យបេះដូងដំណើរការល្អ អ្នកត្រូវតែផ្លាស់ប្ដូរទម្លាប់ហូបអាហារសព្វថ្ងៃនេះចេញ ទើបអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឆ្ងាយពីរាងកាយបាន។

វេជ្ជបណ្ឌិត tinkrit sasiprapa ផ្នែកជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ណាវ៉ាជេ បានមានប្រសាសន៍ថា មុននឹងធ្វើការបកស្រាយអំពីអាហារដែលល្អចំពោះបេះដូង ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា៖ ញ៉ាំឲ្យបេះដូងល្អ និងញ៉ាំដើម្បីសម្រកទម្ងន់គឺខុសគ្នា។ ការសម្រកទម្ងន់ តម្រូវឲ្យកាត់បន្ថយបរិមាណកាឡូរីប្រើប្រាស់ក្នុងមួយថ្ងៃ ប៉ុន្តែការញ៉ាំឲ្យបានល្អដល់បេះដូង ផ្ដោតសំខាន់ទៅលើគុណភាពអាហារតែប៉ុណ្ណោះ។
គោលការណ៍នៃការទទួលទានរបបអាហារដែលល្អសម្រាប់បេះដូង គឺការហូបអាហារដែលកាត់បន្ថយហានិភ័យនៃជំងឺ ដែលបណ្ដាលឲ្យមានជំងឺសរសៃឈាមបេះដូង ដូចជាជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម។
១ ចៀសវាងអាហារប្រៃ ព្រោះជាតិប្រៃនៅក្នុងរបបអាហារគឺបណ្ដាលឲ្យមានជាតិសូដ្យូមក្នុងខ្លួន។
២ ចៀសវាងអាហារដែលមានអាស៊ីដខ្លាញ់ ព្រោះខ្លាញ់ជះឥទ្ធិពលអវិជ្ជមានដល់សរសៃឈាមច្រើនបំផុត។ ឧទាហរណ៍អាហារដែលមាន margarine ដូចជា នំខេក អាហារចៀន។ ល។
៣ ចៀសវាងអាហារដែលមានអាស៊ីដខ្លាញ់ឆ្អែត ដូចជា សាច់សត្វ ឧទាហរណ៍សាច់ជ្រូក សាច់គោ ប្រេងដូង ឈីស ការ៉េម។
៤ ចៀសវាងអាហារដែលមានជាតិផ្អែមខ្ពស់ ដូចជាភេសជ្ជៈផ្អែមៗ និងទឹកប៉ូវកម្លាំង។ ល។
៥ ចៀសវាងសាច់សត្វ និងសាច់កែច្នៃ ដូចជាសាច់ក្រក ឬអ្វីផ្សេងដែលធ្វើពីសាច់សត្វជាដើម។
ត្រូវទម្លាប់ខ្លួនឲ្យផ្ដោតលើអាហារដែលមានជាតិសរសៃខ្ពស់ ដូចជាបន្លែបៃតង ផ្លែឈើ និងគ្រាប់ធុញ្ញជាតិវិញ ទើបរាងកាយមានសុខភាពល្អ ដើម្បីរួមចំណែកដល់បេះដូងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


