Connect with us

ព័ត៌មានជាតិ

ជនពិការភាពទទួលបានការយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលក្នុងការចាក់វ៉ាក់សាំងការពារកូ​វីដ-១៩​

បានផុស

នៅ

លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ​បាន​ថ្លែង​មុននេះ​ថា គ្រប់​ទីកន្លែង​ទាំងអស់​ពិសេស​រាជធានី ​និង​ខេត្តកណ្តាល​ ចំពោះ​ជន​មាន​ពិការភាព​ទទួល​បានកា​រ​យកចិត្ត​ទុកដាក់​ និង​បង្កលក្ខណៈ​ងាយ​បំផុត​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារជំងឺ​រាតត្បាត​ដ៏កាច​សាហាវ​កូ​វីដ​១៩​នោះ​សម្រាប់​ពួកគាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​វង សូត ថ្លែង​បែបនេះ​នា​ថ្ងៃនេះ​ក្នុង​ពិធី​ចាក់​វាក់​សាំង​ជូន​ជន​វិបល្លាស​ស្មារតី​និង​ជន​ពិការភាព​ដែល​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ស្ថិតនៅ​ភូមិ​បា​គូ ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

លោក ​វង សូត ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ក្មួយៗ ដែលមាន​ពិការភាព ក្នុងការ​រក្សា​ឣ​នា​ម័​យ ៣​កុំ ៣​ការពារ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី​ក៏​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ដដែល ​ព្រោះ​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ រកឃើញ​អ្នក​ឆ្លង​ជាង​១០​ម៉ឺន​នាក់ ជាសះស្បើយ​ជិត​១០​ម៉ឺ​ន​នាក់ និង​ស្លាប់​ជាង​២០០០​នាក់​ទៅហើយនោះ​។

សូម​បញ្ចា​ក់ថា បច្ចុប្បន្ន​មាន​អ្នក​ធូរ​សះស្បើយ​បន្ថែមទៀត​ចំនួន១០​នាក់ ដែល​នឹង​ត្រៀម​សមាហរណកម្ម​ទៅ​សហគមន៍​បន្ត​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម