ព័ត៌មានអន្ដរជាតិ
លោក Blinken មើលឃើញសាមគ្គីភាពលើតាលីបង់ ក្រោយជជែកនឹងរុស្ស៊ី ចិន ប៉ាគីស្ថាន
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken ជឿជាក់ថា ពិភពលោកបានរួបរួមគ្នាដើម្បីដាក់សម្ពាធលើតាលីបង់ បន្ទាប់ពីបានពិភាក្សាជាមួយប្រទេសប៉ាគីស្ថាន ចិន និងរុស្ស៊ី ដែលដើរតួសំខាន់ជាមួយមេដឹកនាំថ្មីប្រទេសអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Blinken បានជួបពិភាក្សានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN)ជាមួយសមភាគីប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តរបស់តាលីបង់ និងបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃសមាជិកក្រុមប្រឹក្សាសន្តិសុខវេតូ៤នាក់ផ្សេងទៀតក្នុងនោះមានចិន និងរុស្ស៊ីផង។
លោក Blinken បានប្រាប់អ្នកកាសែតថា ៖«ខ្ញុំគិតថា មានសាមគ្គីយ៉ាងខ្លាំងនៃវិធីសាស្ត្រ និងការរួបរួមនៃគោលបំណង។ តាលីបង់បាននិយាយថា ខ្លួនស្វែងរកសិទ្ធិស្របច្បាប់ នោះគឺពួកគេស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ។ ទំនាក់ទំនងដែលខ្លួនថា មានជាមួយសហគមន៍អន្តរជាតិនឹងត្រូវបានបញ្ជាក់តាមរយៈសកម្មភាពរបស់ពួកគេ»។
លោក Blinken បានរំលឹកពីអាទិភាពរបស់សហរដ្ឋអាមេរិកសម្រាប់តាលីបង់គឺត្រូវអនុញ្ញាតឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន និងជនបរទេសចាកចេញពីប្រទេស គោរពសិទ្ធិស្ត្រី ក្មេងស្រី និងជនជាតិភាគតិច ហើយមិនត្រូវអនុញ្ញាតឲ្យអាហ្វហ្គានីស្ថានត្រូវបានប្រើប្រាស់ជាថ្មីដោយក្រុមជ្រុលនិយមដូចជា អាល់កៃដាជាដើម។
ក្រសួងការបរទេសអាមេរិកបាននិយាយថា លោករដ្ឋមន្ត្រី Blinken បានលើកឡើងពី«សារៈសំខាន់នៃការសម្របសម្រួលលើការចូលរួមការទូតរបស់យើង»ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi។

ប្រទេសប៉ាគីស្ថានបានអំពាវនាវឲ្យមានការចូលរួមជាមួយតាលីបង់ និងឈប់បង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន ប៉ុន្តែកាលពីដើមសប្តាហ៍នេះ លោក Qureshi បាននិយាយថា មិនមានការប្រញាប់ដើម្បីទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថ្មីដែលជាជំហានមួយត្រូវប្រទេសលោកខាងលិចប្រឆាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


