សុខភាព
វិធីប្រើប្រាស់ទុយោបាញ់ក្នុងបន្ទប់ទឹក ចៀសវាងនាំឆ្លងកូវីដ ១៩
តើអ្នកដឹងទេថា ទុយោនៅក្នុងបន្ទប់ទឹកដែលយើងប្រើប្រាស់មិនថាតាមសាធារណៈឬផ្ទាល់ខ្លួន វាគឺជាប្រភពដ៏ល្អនៃមេរោគផ្សេងៗ រួមទាំងកូវីដ ១៩ ។

វេជ្ជបណ្ឌិត chantasri មកពីមន្ទីរពេទ្យជូឡាឡុងកនបានបញ្ជាក់ថា ការប្រើប្រាស់ទុយោគឺជាមូលហេតុមួយទៀតនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ដោយសារតែលាមកអាចមានកូវីដ ហើយនៅពេលប្រើទុយោសម្អាត វានឹងបង្កឲ្យមានមេរោគកូវីដ ដែលលាយបញ្ចូលគ្នានៅក្នុងលាមក រាយប៉ាយនៅជុំវិញបង្គន់ ឬតោងជាប់មុខដែលទឹកចេញមក។ ដូច្នេះពេលទៅបន្ទប់ទឹក សូមប្រយ័ត្នមុនពេលប្រើទុយោបាញ់សំអាតគូទ ដើម្បីការពារការការរីករាលដាលនៃមេរោគ។
របៀបប្រើប្រាស់ទុយោបន្ទប់ទឹក ចៀសវាងនាំឲ្យមានមេរោគកូវីដតោងជាប់ខ្លួនប្រាណ
-នៅពេលចាប់កាន់ទុយោរួច ប្រញាប់លាងសំអាតដៃភ្លាមៗជាមួយជែល អាល់កុល ឬសាប៊ូនិងទឹក។
-នៅពេលទៅបន្ទប់ទឹក គួរកាន់អាកុល១ដបជាប់ខ្លួន ទុកបាញ់តាមកន្លែងដែលយើងប៉ះផ្ទាល់ ជាពិសេគឺទុយោបាញ់តែម្ដង។
-សម្អាតបន្ទប់ទឹកឲ្យបានទៀងទាត់ និងចំណុចប៉ះទូទៅនៅក្នុងបន្ទប់ទឹក។
-កុំយកដៃទៅប៉ះមុខឬភ្នែករបស់អ្នក បន្ទាប់ពីប្រើទុយោរួចមក។

ទុយោបង្គន់គឺជាឧបករណ៍មួយនៅក្នុងបន្ទប់ទឹក ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដខ្លាំងបំផុត ដូច្នេះសូមប្រយ័ត្ន បន្ទាប់ពីប៉ះរួច ដៃត្រូវលាងសម្អាតជាប់ ហើយជូតដៃដោយក្រដាសជូតមាត់ ចៀសវាងប្រើក្រណាត់បន្ទប់ទឹករួមគ្នា ដើម្បីកាត់បន្ថយការឆ្លងមេរោគ និងមិនឲ្យវាកាន់តែរីករាលដាលជាងនេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ ត្រូវធ្វើរឿងទាំងនេះភ្លាមៗ
ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


