Connect with us

ព័ត៌មានជាតិ

ផ្ទះ​១​ខ្នង​រួម​និង​ទ្រព្យសម្បត្តិ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់

បានផុស

នៅ

​ស្ត្រី​រងគ្រោះ​ស្ទើរ​គាំងបេះដូង ​យំ​ក៏​មិន​ចេញ​ ខ​ណៈ​ដែល​មាន​ហេតុការណ៍​អគ្គិភ័យ​មួយ ​បាន​ឆាបឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​សំខាន់ៗ​រួម​ទាំង​សម្លៀកបំពាក់​គ្មាន​សល់​ទាំង​យប់​។​ សមត្ថកិច្ច​ថា​ហេតុ​ការ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​កាល​ពី​យប់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ត្រង់​ចំណុច​ក្រុម​ទី​៣​ ភូមិ​ជា​មន្ត្រី​ ឃុំ​ត្រែង​ ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ដែល​រងគ្រោះ​ជា​ប្រភេទ​ផ្ទះ​ទាម​ មាន​ទំហំ​៥​ម៉ែត្រ​x១០​ម៉ែត្រ​ដំបូល​ស័ង្កសី​ជញ្ជាំង​ស័ង្កសី ​ម្ចាស់ផ្ទះ​ឈ្មោះ ​កែវ វិ​ច្ច​រ៉ា ​ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ចំណុ​ច​កើតហេតុ​ខាងលើ​ ត្រូវ​បាន​ឆាបឆេះ​ទាំងស្រុង​។​ សម្ភារៈ​ខូចខាត​រួមមាន៖ ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ សេរី​ឆ្នាំ​២០១៨​ ចំនួន​០១​គ្រឿង​,​ គោយន្ត​កន្ត្រៃ​ចំនួន​០១​គ្រឿង​,​ ទូទឹកកក​ចំនួន​០១​គ្រឿង​,​ កន្ទេល​ភួយ​ម៉ុង​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ នៅ​ក្នុង​ផ្ទះ​ ផង​ដែរ​។

​សមត្ថកិច្ច​បាន​បន្ត​ថា​ ក្នុង​ហេតុ​ការ​ខាងលើ ​កម្លាំង​នគរបាល​បាន​ចូលរួម​ពន្លត់​ចំនួន​១៥​នាក់​ តែ​បាន​ត្រឹម​បង្ក្រាប​មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ជិតខាង​ប៉ុណ្ណោះ​ ចំពោះ​ផ្ទះ​ជនរងគ្រោះ​ ត្រូវ​បាន​ឆេះ​ទាំងស្រុង ​ដែល​ហេតុការណ៍​នេះ ​បង្ក​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ ចំណែក​ថវិកា​សរុប​នៃ​ការខូចខាត ​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​វាយតម្លៃ​សរុប​នៅឡើយ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ពេល​ទឹក​ជន់លិច គេ​ស្តារ​អណ្តូង​យ៉ាង​ម៉េច ទើប​បាន​ទឹកស្អាត​ប្រើ​វិញ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម