ព័ត៌មានជាតិ
ពេលទឹកជន់លិច គេស្តារអណ្តូងយ៉ាងម៉េច ទើបបានទឹកស្អាតប្រើវិញ?
អណ្តូងទឹកចំនួន ៤១៥៥ រងផលប៉ះពាល់ពីទឹកជំនន់ជន់លិចនៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍជនបទ។
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទប្រាប់ថា ពេលទឹកជំនន់ជន់លិច អណ្តូងស្នប់រងការខូចខាត ដោយសារកំណកដីឡើងមកតាមទឹក។ កន្លែងខ្លះវាលិចក្រោមកស្នប់ និងកន្លែងខ្លះលិចដល់ក្បាលស្នប់។ កាលណាមានកម្ទេចកំទីដីចូល ទឹកដែលយកមកប្រើប្រាស់អត់មានសុវត្ថិភាពទេ។

លោកបន្តថា តាមបច្ចេកទេសគេត្រូវការដោះស្នប់ និងប្រើម៉ាស៊ីនខំប្រេស័រខ្នាតធំផ្លុំសម្អាតកម្ទេចកំទីចេញឲ្យអស់ពីអណ្តូង។
បើតាមលោករដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ការស្តារអណ្តូងជាការងារអាទិភាពមួយ ដែលក្រសួងកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍ ជាមួយថ្នាក់ក្រោមជាតិ និងត្រូវប្រើពេលឲ្យបានលឿនបំផុត ធ្វើយ៉ាងណាអាចផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងជនបទ។
តាមការវាយតម្លៃរបស់ក្រសួងអភិវឌ្ឍជនបទ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមាន៖ បន្ទាយមានជ័យមាន ១៧៣៥ អណ្តូង ស្វាយរៀងមាន ៨៣៧ អណ្តូង បាត់ដំបងមាន ៥១៥ អណ្តូង និងពោធិ៍សាត់មាន ៤៨៩ អណ្តូង ហើយក្រសួងត្រូវការថវិកា ៩០ ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងដែលខូចខាតនៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


