ព័ត៌មានជាតិ
ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគទឹកប្រាក់ ១លានដុល្លារដល់ឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារសហរដ្ឋអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានប្រសាសន៍ថា ការបរិច្ចាគនេះ គឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នា គួរតែរួបរួម និងជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏កាចសាហាវនេះ។
ក្នុងនាមជាអ្នកជំនួញម្នាក់ ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោកក៏បានវិនិយោគ នៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ ចនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។

ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់ អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
សហគ្រិនកម្ពុជារូបនេះ ត្រូវបានទទួលស្គាល់ថា ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។
លើសពីនេះ លោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូប ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដ៏រឹងមាំ នៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយក្នុងការដឹកនាំក្រុមហ៊ុន។ នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានា កំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោកនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ ដើម្បីជាកម្លាំងជំរុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេស ដើម្បីយកឈ្នះជំងឺរាតត្បាតដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន



