សុខភាព
បើកើតជំងឺពក “ក” តើមានមធ្យោបាយអ្វីផ្សេងក្រៅពី ការវះកាត់ឬទេ?
ដោយសារភាពរីកចម្រើនឥតឈប់ឈរផែ្នកវេជ្ជសាស្ត្រក្នុងពិភពលោក មធ្យោបាយវេជ្ជសាស្ត្រនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែលកម្រិតសំយោគអ័រម៉ូនលើសពីតម្រូវការ ឬ ជំងឺពក “ក” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយមិនចាំបាច់វះកាត់។
១) មូលហេតុ៖
– អង្គបដិបក្ខ (Antibody) នៃប្រព័ន្ធភាពស៊ាំ (Immune System) ធ្វើការខុសធម្មតា
– ការបំប្លែង (Mutation) នៃប្រព័ន្ធទទួលរបស់អរម៉ូនTSH (Thyroid-Stimulating Hormone)

២) រោគសញ្ញានិងរោគវិនិច្ឆ័យ៖
រោគសញ្ញាចម្បងៈ
– ពក “ក” ចុះទម្ងន់ ញ័រដើមទ្រូង មានអារម្មណ៍ឆាប់ខឹង ឆាប់អស់កម្លាំង ភ្នែកទាំងពីរលៀន។
រោគវិនិច្ឆ័យ
– ដោយការធ្វើអេកូក្រពេញ “ក” (Thyroid Ultrasound)
– ការបូមឈាមពិនិត្យអរម៉ូនទាក់ទងនឹងក្រពេញ “ក” (Hormones related to Thyroid)
– ការថតក្រពេញ “ក” ដោយប្រើវេជ្ជសាស្ត្រនុយក្លេអែរ (Thyroid Scintigraphy) ។

៣) ការព្យាបាល៖
ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្ត្រនុយក្លេអែរ ដោយកម្រិតដូសទាប ត្រូវបានប្រើដើម្បីសម្លាប់កោសិកាក្រពេញ “ក” ដែលបញ្ចេញអរម៉ូនច្រើនខុសធម្មតា។ វិធីសាស្ត្រនេះ ប្រើរយៈពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ ដោយមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យ និងមិនបង្កស្លាកស្នាមលើស្បែកអ្នកជំងឺ។

៤) អនុសាសន៍គ្រូពេទ្យ៖
បើសិនបងប្អូនមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញឯកទេសក្រពេញអ័រម៉ូន និងគ្រូពេទ្យជំនាញឯកទេសវេជ្ជសាស្ត្រនុយក្លេអែរ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពជាអតិបរមា៕

អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់