សុខភាព
មិនបាច់ការវះកាត់ ក៏អាចសម្រាប់ព្យាបាលជំងឺពក “ក” បានដែរ!
ដោយសារភាពរីកចម្រើនឥតឈប់ឈរផែ្នកវេជ្ជសាស្ត្រក្នុងពិភពលោក មធ្យោបាយវេជ្ជសាស្ត្រនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែលកម្រិតសំយោគអ័រម៉ូនលើសពីតម្រូវការ ឬ ជំងឺពក “ក” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយមិនចាំបាច់វះកាត់។
១) មូលហេតុ៖
– អង្គបដិបក្ខ (Antibody) នៃប្រព័ន្ធភាពស៊ាំ (Immune System) ធ្វើការខុសធម្មតា
– ការបំប្លែង (Mutation) នៃប្រព័ន្ធទទួលរបស់អរម៉ូនTSH (Thyroid-Stimulating Hormone)
២) រោគសញ្ញានិងរោគវិនិច្ឆ័យ៖
រោគសញ្ញាចម្បងៈ
– ពក “ក” ចុះទម្ងន់ ញ័រដើមទ្រូង មានអារម្មណ៍ឆាប់ខឹង ឆាប់អស់កម្លាំង ភ្នែកទាំងពីរលៀន។
រោគវិនិច្ឆ័យៈ
– ដោយការធ្វើអេកូក្រពេញ “ក” (Thyroid Ultrasound)
– ការបូមឈាមពិនិត្យអរម៉ូនទាក់ទងនឹងក្រពេញ “ក” (Hormones related to Thyroid)
– ការថតក្រពេញ “ក” ដោយប្រើវេជ្ជសាស្ត្រនុយក្លេអែរ (Thyroid Scintigraphy) ។

៣) ការព្យាបាល៖
ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្ត្រនុយក្លេអែរ ដោយកម្រិតដូសទាប ត្រូវបានប្រើដើម្បីសម្លាប់កោសិកាក្រពេញ “ក” ដែលបញ្ចេញអរម៉ូនច្រើនខុសធម្មតា។ វិធីសាស្ត្រនេះប្រើរយៈពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ ដោយមិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យ និងមិនបង្កស្លាកស្នាមលើស្បែកអ្នកជំងឺ។

៤) អនុសាសន៍គ្រូពេទ្យ៖
បើសិនបងប្អូនមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ចើញមកទទួលការពិនិត្យនិងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញឯកទេសក្រពេញអ័រម៉ូន និងគ្រូពេទ្យជំនាញឯកទេសវេជ្ជសាស្ត្រនុយក្លេអែរ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលាមានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពជាអតិបរិមាណ៕

អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៨ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១១ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស