ព័ត៌មានអន្ដរជាតិ
ជិតចាកចេញពីតំណែង លោកស្រី Merkel អួលដើមកអំពាវនាវឲ្យអាល្លឺម៉ង់រួបរួមគ្នា
លោកស្រី Angela Merkel កាលពីថ្ងៃអាទិត្យម្សិលមិញបានអំពាវនាវឲ្យពលរដ្ឋអាល្លឺម៉ង់បង្កើតអនាគតរួមគ្នាដែលគិតពីប្រវត្តិផ្សេងៗគ្នាដែលជាសញ្ញានឹកដល់ការបោះឆ្នោតឆ្នាំ២០១៥ដែលពេលនោះលោកទទួលយកជនភៀសខ្លួន១លាននាក់ ខណៈការលើកឡើងនេះស្របនឹងពេលវេលារបស់លោកស្រីក្នុងនាមជាអធិការបតីដ៏យូរចប់។
លោកស្រី Merkel បានបញ្ចប់សុន្ទរកថាដោយអារម្មណ៍រំជើបរំជួល និងទឹកភ្នែកក្នុងពិធីរំលឹកខួបលើកទី៣១នៃការរួបរួមអាល្លឺម៉ង់ដែលប្រហែលជាលើកចុងក្រោយសម្រាប់លោកស្រីមុនពេលចាកចេញពីតំណែង បើទោះជាកិច្ចពិភាក្សាកំពុងដំណើរការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។
លោកស្រីមានប្រសាសន៍ថា សេរីភាពដែលកើតចេញពីការបង្រួបបង្រួមអាល្លឺម៉ង់រយៈពេល៣១ឆ្នាំនេះបាននាំមកនូវកាលានុវត្តភាពថ្មីជាច្រើនសម្រាប់ប្រជាពលរដ្ឋពីអតីតកុម្មុយនិស្តខាងកើត ដែលរីកធំ ប៉ុន្តែពួកគេជាច្រើនភ្លាមៗបានរកឃើញពីការបញ្ចប់ដោយខ្លួនឯង។
ជាមួយនឹងអារម្មណ៍រំជើបរំជួល លោកស្រីបានរំលឹកពីរបៀបដែលអ្នកសារព័ត៌មានម្នាក់បានសរសេរកាលពីឆ្នាំមុនថា លោកស្រីមិនមែនជាអ្នកកើតនៅអាល្លឺម៉ង់ពិតប្រាកដ បន្ទាប់ពីលោកស្រីបានប្រាប់អ្នកសារព័ត៌មានក្នុងឆ្នាំ២០១៥ថា ៖«ប្រសិនបើយើងត្រូវតែចាប់ផ្តើមសុំទោសដើម្បីបង្ហាញពីទឹកមុខរួសរាយកំឡុងពេលវិបត្តិជនភៀសខ្លួន ដូច្នេះទីនេះមិនមែនជាប្រទេសរបស់ខ្ញុំទេ»។

វិបត្តិជនភៀសខ្លួនឆ្នាំ២០១៥ ជាពេលដែលលោកស្រី Merkel បើកទ្វារទទួលយកជនអន្តោប្រវេសន៍ប្រហែល១លាននាក់ដែលភៀសខ្លួនដោយសារសង្គ្រាម និងភាពក្រីក្រីនៅមជ្ឈឹមបូព៌ាគឺជាការអនុវត្តដ៏ចម្រូងចម្រាសក្នុងពេលវេលាកាន់អំណាចរបស់លោកស្រី និងបានធ្វើឲ្យគណបក្សជម្រើសសម្រាប់អាល្លឺម៉ង់ (AfD) ដែលប្រកាន់ស្តាំនិយមវាយប្រហារយ៉ាងខ្លាំងដើម្បីយកសំឡេងឆ្នោត។
លោកស្រី Merkel និយាយថា ៖«សួរអ្វីជាប្រទេសរបស់ខ្ញុំ? ម្នាក់ៗត្រូវតែមានអារម្មណ៍ថា បានឮ និងជាកម្មសិទ្ធិរបស់ខ្លួន»។
លោកស្រីបានអំពាវនាវឲ្យអាល្លឺម៉ង់ឲ្យសាងអនាគតរួមគ្នា។ «សូមបើកចំហចំពោះការជួបគ្នា ចង់ដឹងពីគ្នាទៅវិញទៅមក ប្រាប់រឿងរ៉ាវគ្នាទៅវិញទៅមក ហើយអត់ធន់ចំពោះភាពខុសគ្នារបស់យើង។ នេះជាមេរៀនដែលទទួលបានពីការរួបរួមអាល្លឺម៉ង់រយៈពេល៣១ឆ្នាំ»។
លោកស្រី Merkel បានចាត់ទុកការសម្រេចចិត្តរបស់លោកស្រីកាលពីឆ្នាំមុននៅពេលខួបលើកទី៣០នៃការរួបរួមអាល្លឺម៉ង់ដើម្បីរឹតបន្តឹងសេរីភាពស៊ីវិលដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ គឺជាបទពិសោធលំបាកខ្លាំងបំផុតសម្រាប់ពេលវេលារបស់លោកស្រីក្នុងនាមជាអធិការបតីអាល្លឺម៉ង់។
លោកស្រី Merkel បានកាន់តំណែងជាអធិការបតីអាល្លឺម៉ង់តាំងពីឆ្នាំ២០០៥នៅពេលនោះលោក George W. Bush ជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោក Jacques Chirac ជាប្រធានាធិបតីបារាំង និងលោក Tony Blair ជានាយករដ្ឋមន្ត្រីអង់គ្លេស។ លោកស្រីគ្រោងនឹងចុះចេញពីតំណែងនៅពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង បន្ទាប់ពីបោះឆ្នោតកាលពីថ្ងៃអាទិត្យ ចុងខែកញ្ញាកន្លងទៅនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


