ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិ ដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្នាក់ដឹកនាំក្រុមប្រឹក្សារាជធានី-ខេត្ត មិនមែនជាអង្គបញ្ញត្តិដែលចាំតែ គណៈអភិបាលរាយការណ៍នោះទេ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច អភិបាលខេត្តស្ទឹងត្រែងថ្មី នៅព្រឹកថ្ងៃទី៤ ខែតុលានេះ សម្ដេចក្រឡាហោម បានថ្លែងថា «យើងផ្ដល់សារៈសំខាន់ ផ្ដល់តម្លៃដល់ក្រុមប្រឹក្សាឲ្យបានខ្លាំង ព្រោះនៅថ្នាក់ខេត្ត ក្រុមប្រឹក្សាក៏ជាអង្គប្រតិបត្តិដែរ មិនមែនជាអង្គបញ្ញត្តិដែលចាំតែគណៈអភិបាលរាយការណ៍នោះទេ គឺក្រុមប្រឹក្សាមានសិទ្ធិ ប្រសិនបើគណៈអភិបាលមិនរៀបចំខ្លឹមសារកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា ១ភាគ ៣មានសិទ្ធិស្នើកោះប្រជុំ មានសិទ្ធិកោះហៅចៅហ្វាយខេត្តដើម្បីប្រជុំ»។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបន្តថា «មានកន្លែងខ្លះគណៈអភិបាលមិនខ្ចីចូលរួមប្រជុំ ហើយមិនឲ្យតម្លៃក្រុមប្រឹក្សា ដែលចំណុចនេះ គឺជាការខុសឆ្គងហើយ»។

តាមសម្ដេចក្រឡាហោម គណៈអភិបាលខ្លះ មិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថា សមាជិកក្រុមប្រឹក្សានោះមានសមាសភាព មកពីអ្នកដែលធ្លាប់ មានឋានៈតូចតាចជាងខ្លួន។ ប៉ុន្តែការគិតដូច្នេះ ត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឲ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តួអង្គប្រធានក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវតែសាមគ្គីគ្នា ធ្វើការជាមួយគ្នា ត្រូវមានការជជែកគ្នាបើចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំណាមួយ ដែលមានសារៈសំខាន់៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


