ព័ត៌មានជាតិ
រមណីយដ្ឋានថ្មដាចម្ការទុរេន ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញភ្ញៀវខ្លាំង នាឱកាសបុណ្យភ្ជុំបិណ្ឌ
ទីតាំងកម្សាន្តតាមបែបធម្មជាតិ មើលទៅគួរជាទីទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរខ្លាំង គឺរមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន ដែលបានបើកទទួលភ្ញៀវឲ្យមកកម្សាន្ត ពិសេសក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។ ទីតាំងរមណីយដ្ឋានបែបធម្មជាតិ និងទាក់ទាញក្រសែភ្នែកនេះស្ថិតនៅភូមិសាស្ត្រ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

លោក អ៊ាម ជិនឆាយ ជាអ្នកគ្រប់គ្រងនៅរមណីយដ្ឋាននេះបានរៀបរាប់ថា រមណីយដ្ឋានថ្មដាចំការទុរេន មានលក្ខណៈពិសេសដូចជា ទឹកហូរលើថ្ម ដើមឈើម្លប់ត្រជាក់ ទូកសម្រាប់អុំកម្សាន្ត ខ្ចុះសម្រាប់ភ្ញៀវអង្គុយជួបជុំមិត្តភ័ក្ដិលក្ខណៈគ្រួសារ។

លើសពីនេះ លោកថា ម្ហូបអាហារលក់នៅរមណីយដ្ឋាននេះមានតម្លៃសមរម្យ មាន់ខ្មែរមួយត្រឹម ៣៥០០០ រៀល ទៅ ៤០០០០ រៀលតែប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកថា ភ្ញៀវអាចយកម្ហូបពីក្រៅមកបរិភោគបាន គ្រាន់តែចំណាយលើក្បាលឡាន មួយគ្រឿង ១០០០០ រៀល សម្រាប់ជាទុនក្នុងការរៀបចំកែលំអបន្ថែម។

មួយវិញទៀត លោកថា ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមគោលការណ៍ក្រសួងសុខាភិបាល រមណីយដ្ឋាននេះ កំណត់ភ្ញៀវទេសចរចូល ត្រូវវាស់កម្ដៅ កត់ឈ្មោះ យកលេខទូរស័ព្ទ ពិនិត្យប័ណ្ណចាក់វ៉ាក់សាំង មិនលក់គ្រឿងស្រវឹងជាដើម។ ចំណែកភ្ញៀវដែលយកគ្រឿងស្រវឹងចូល ត្រូវទទួលខុសត្រូវខ្លួនឯង។

សូមបញ្ជាក់ថា រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន គឺមានការអនុញ្ញាតឲ្យបើកទទួលភ្ញៀវទេសចរពីមន្ទីរទេសចរណ៍ ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ក្នុងចំណោមរមណីយដ្ឋានទាំង ១៣ កន្លែង ក្នុងខេត្តបាត់ដំបង៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ