ព័ត៌មានជាតិ
តុលាការ ចោទប្រកាន់លោក សម រង្ស៊ី និងគូកនពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម”
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមាន៖ ឈ្មោះ សម រង្ស៊ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ ហូរ វ៉ាន់, និងគូកន ពីបទ “រួមគំនិតក្បត់ និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម” តាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្ដីអំពាវនាវ របស់បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារបង្កប់នូវ “ការរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត ក្រោមឧបាកល អំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឲ្យផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ផែនការទុច្ចរិត ក្នុងការញុះញង់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ឲ្យផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជន ឈ្មោះ សម រង្ស៊ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ ហូរ វ៉ាន់, ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្ម ដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


