Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមួយផ្នែកនៃខណ្ឌដង្កោកំពុងភ័យព្រួយ ខណៈទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង

បានផុស

នៅ

ប្រជាពលរដ្ឋមួយផ្នែករស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងមានការភ័យព្រួយ ពីការការលិចលំនៅឋាន ស្រែ ចម្ការ ផលដំណាំ ក៏ដូចជាប៉ះពាល់ទៅដល់សត្វពាហនៈជាដើម ខណៈទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ ហាក់កំពុងហក់ឡើងជាលំដាប់ ដែលធ្វើឱ្យពួកគាត់មានការភ័យព្រួយខ្លាំង នៃលិចលំនៅឋាន ស្រែ ចម្ការ ផលដំណាំនានា ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈដែលកំពុងសត្វចិញ្ចឹមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ដោយសារបញ្ហានេះប្រជាពលរដ្ឋ សូមស្នើអាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យជាក់ស្តែង ខណៈមិនទាន់ឃើញមេភូមិ ឬ អាជ្ញាធរសង្កាត់ចុះមកពិនិត្យនៅឡើយ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម