ព័ត៌មានជាតិ
សិស្សថ្នាក់ទី១២ និងថ្នាក់ទី៩ នៅវិទ្យាល័យស្វាយរៀង ចូលរៀនវិញហើយនៅព្រឹកថ្ងៃទី១១នេះ
ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ វិទ្យាល័យស្វាយរៀង បានបើកឲ្យសិស្សានុសិស្សចូលរៀនវិញក្នុងបរិបទរៀនរស់នៅជាមួយជំងឺកូវីដ១៩។
លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានឲ្យដឹងថា ការបើកវិទ្យាល័យថ្ងៃនេះជាជំហ៊ានដំបូងខាងគណៈគ្រប់គ្រងសាលាសម្រេចឲ្យចូលរៀនពីថ្នាក់ទី១២ និងថ្នាក់ទី៩ សុទ្ធតែថ្នាក់ដែលត្រូវប្រឡង ។ ហើយបែងចែកពីរពេល ថ្នាក់ទី១២រៀនពេលព្រឹក ចំណែកថ្នាក់ទី៩រៀនពេលល្ងាច។

លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានណែនាំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។ ក្នុងករណីបើមានអាការៈមិនស្រួល ឬមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ- ១៩ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បានសិក្សានិងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្ស ចូលរៀនឡើងវិញបាន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងចំណោម៦៥សាលាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានបើកដំណើរការចំនួន៦២សាលា មានអនុវិទ្យាល័យ៤៨សាលា និងវិទ្យាល័យ១២សាលា៕
អត្ថបទ៖ គឹមសេង



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


