ព័ត៌មានអន្ដរជាតិ
មេ UN បន្ទោសតាលីបង់ក្បត់ពាក្យសន្យាគឺបំផ្លាញក្តីស្រមៃរបស់ស្ត្រី និងក្មេងស្រី
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញនេះបានស្តីបន្ទោសតាលីបង់ដែលបានក្បត់ពាក្យសន្យារបស់ខ្លួនចមពោះស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ហើយបានជំរុញឲ្យពិភពលោកបរិច្ចាគថវិកាទៅប្រទេសនេះមុនពេលសេដ្ឋកិច្ចដួលរលំ។
យោងតាមក្រសួងការបរទេសអាមេរិកថា ការស្តីបន្ទោសបានធ្វើឡើយ បន្ទាប់កិច្ចចរចាផ្ទាល់មុខគ្នាលើកដំបូងរវាងសហរដ្ឋអាមេរិក និងតាលីបង់បានធ្វើឡើង ចាប់តាំងពីកម្លាំងទ័ពអន្តរជាតិត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន ដែលបញ្ហាសិទ្ធិរបស់ស្ត្រី និងក្មេងនៅតែជាកង្វល់។

លោក Guterres បានប្រាប់អ្នកកាសែតថា ៖«ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលការសន្យាចំពោះស្ត្រី និងក្មេងស្រីត្រូវបានក្បត់ដោយតាលីបង់»។
«ខ្ញុំសូមអំពាវនាវយ៉ាងខ្លាំងទៅតាលីបង់ឲ្យរក្សាការសន្យារបស់ពួកគេចំពោះស្ត្រី និងក្មេងស្រី ហើយបំពេញកាតព្វកិច្ចរបស់ពួកគេក្រោមសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌»។
លោក Guterres មានប្រសាសន៍ថា អង្គការសហប្រជាជាតិនឹងមិនបោះបង់ចោលនូវបញ្ហា និងលើកឡើងថា ស្ថាប័នអន្តរជាតិពិភាក្សាវាជារៀងរាល់ថ្ងៃជាមួយតាលីបង់ដែលបានកាន់អំណាចកាលពីពាក់កណ្តាលខែសីហា ប៉ុន្តែភាពស្របច្បាប់របស់ពួកគេនៅមិនទាន់ទទួលស្គាល់ជាលក្ខណៈអន្តរជាតិឡើយ។
លោក Guterres បានលើកឡើងទៀតថា ៖«ការក្បត់ពាក្យសន្យានាំឲ្យបំផ្លាញសេចក្តីស្រមៃរបស់ស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន»។ លោកកត់សំគាល់ថា ក្មេងស្រីប្រមាណ៣លាននាក់បានចុះឈ្មោះចូលរៀនចាប់តាំងពីឆ្នាំ២០០១ ហើយជាចំនួនជាមធ្យមនៃការអប់រំសម្រាប់ក្មេងស្រីបានកើនឡើងពី៦ទៅ១០ឆ្នាំ។
ប្រមុខមេដឹកនាំ UN បានព្រមានថា ៖«សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន៨០%គឺក្រៅផ្លូវការ ដែលមានតួនាទីរបស់ស្ត្រីសំខាន់។ បើគ្មានពួកគេ គ្មានផ្លូវដែលសេដ្ឋកិច្ច និងសង្គមអាហ្វហ្គានីស្ថាននឹងងើបឡើងវិញទេ»។

លោក Guterres បានរៀបរាប់យ៉ាងច្រើនអំពីបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។ ទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាននៅក្រៅប្រទេសត្រូវបានបង្កក ហើយជំនួយអភិវឌ្ឍក៏ត្រូវបានផ្អាក។
លោកថា ៖«យើងត្រូវការស្វែងរកជម្រើសដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានដង្ហើមឡើងវិញ។ ប្រការនេះអាចត្រូវបានធ្វើដោយមិនបំពានច្បាប់អន្តរជាតិ ឬគោលការណ៍សម្របសម្រួលឡើយ។ ខ្ញុំជំរុញឲ្យពិភពលោកចាត់វិធានការ និងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដើម្បីជៀសវាងការដួលរលំ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


