ព័ត៌មានជាតិ
ស្ទឹងព្រែកត្នោត កម្រិតទឹកស្រកចុះជាងមួយម៉ែត្រ គិតនៅត្រឹមព្រឹកនេះ
គិតមកដល់ព្រឹកថ្ងៃទី១២ ខែតុលានេះ ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត បានចាប់ផ្ដើមស្រកយ៉ាងខ្លាំងហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងមន្ទីរជំនាញ និងអាជ្ញាធរដែនដីនៅតែបន្តត្រៀមបង្ការទប់ស្កាត់គ្រោះមហន្តរាយជានិច្ច។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែតុលានេះថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតបានស្រកចុះ១ម៉ែត្រ សម្រាប់ថ្ងៃទី១២ តុលានេះ ពោលគឺទឹកបានស្រកព្រមៗ គ្នាទាំងកម្ពស់ទឹកនៅខេត្តកំពង់ស្ពឺ កម្ពស់ទឹកនៅខេត្តកណ្ដាល និងកម្ពស់ទឹកនៅរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ថ្ងៃ១២ ខែតុលា នេះ កម្ពស់ទឹកនៅចំណុចស្ពានឃ្លៃ មានកម្ពស់៤,២០ម៉ែត្រ ស្រកចុះ ០,៥ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ ចំណុចរលាំងជ្រៃកម្ពស់ទឹក៦,៩០ម៉ែត្រ ស្រកចុះ០,០២ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ និងចំណុចស្ពានកំពង់ទួល(ស្ពាន៧មករា) កម្ពស់ទឹក៦,២០ម៉ែត្រ ស្រកចុះ១ម៉ែត្រ បើប្រៀបធៀបកាលពីម្សិលមិញ។
លោកបញ្ជាក់បន្តថា ស្ថានភាពទឹកនៅពេលនេះ មិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែមន្រ្តីក៏នៅតែសង្កេតមើលស្ថានភាពទឹកនិងអាកាសធាតុបន្តទៀត ។

លោក ម៉ៅ ប៊ុនធឿន បានបន្តទៀតថា ចំពោះវិធានការបង្ការទប់ស្កាត់គ្រោះទឹកជំនន់នេះ អាជ្ញាធរនៅតែបន្តត្រៀមដដែល ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយពេលនេះ មន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានលើកកូនទំនប់តូចមួយនៅលើទំនប់ចាស់ ដែលកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ។

លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរធនធានទឹកតាមដានមើលស្ថានភាពទឹកជាប្រចាំ បើមានបញ្ហាអ្វីកើតឡើងអាចជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេល និងមិនបង្កអោយខូចខាតទ្រព្យសម្បត្តិផងដែរ ។
លោក ម៉ៅ ប៊ុនធឿន ក៏បានបញ្ជាក់ទៀតថា សម្រាប់ក្រសួងធនធានទឹកនិងមន្ទីរធនធានទឹករាជធានីភ្នំពេញ នៅតែប្រជុំពិគ្រោះយោបល់ពីវឌ្ឍនៈភាពផ្លូវទឹក និងការបង្វែរផ្លូវទឹកទៅតំបន់ដែលមិនមានហានិភ័យ ពេលមានបញ្ហាជនលិច៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


