Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ២០នាក់បម្រុងលួចឆ្លងដែនចូលប្រទេសថៃ

បានផុស

នៅ

ពលករខ្មែរប្រុសស្រី​ចំនួន២០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេសថៃ​ត្រូវ​កម្លាំង​ចម្រុះឃាត់ខ្លួនបាន​នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣​បាន​ប្រាប់​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ពលករ​នេះ ​បានលោក​បាន​ដឹកនាំ​កម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិបន្ទាយពីរ ឃុំអូរ សំព័រ ស្រុកម៉ាឡៃ ក្នុងនោះ​លោក​បាន​សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កម្លាំងចម្រុះចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែនក៏បានប្រទះឃើញ​ពលករខ្មែរ​ស្រី ប្រុស​ចំនួន​២០​នាក់ នៅត្រង់ចំណុចក្បាលទំនប់ ដែលបម្រុង​លួចឆ្លងដែន​ចូលទៅប្រទេសថៃ ក៏ត្រូវ​កម្លាំង​ចម្រុះ​ធ្វើការឃាត់ខ្លួន រួចសួរនាំ និងបានប្រគល​ទៅ​ឲ្យ​កម្លាំងជំនាញដើម្បីអនុវត្តទៅតាមច្បាប់បន្ត​។​

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាន​ប្រាប់​ឲ្យ​ដឹងថា​ កម្លាំង​ចម្រុះ​ធ្វើការ​ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយ កម្លាំង​ចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅ​ក្នុង សហគមន៍ និងតំបន់ផ្សេងទៀត ។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ-១៩ កុំ​ឲ្យ​ឆ្លងចូលជាសហគមន៍កម្លាំងវរសេនាតូចថ្មើរជើង​លេខ៥១១​និង៥១៣និង៥១៤ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរ នាងប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យ ជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ចំណែក​ពលករ​ទាំង​២០​នាក់​នោះ​ត្រូវបាន​កម្លាំង​ចម្រុះ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​យកទៅ​ធ្វើតេស្តរហ័ស និង​បន្ត​យកទៅ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ព្យាបាលដើម្បី​ឲ្យ​បាន​គ្រប់​ចំនួន​ដែល​ក្រុមគ្រូពេទ្យ​ដាក់​ឲ្យ​អនុវត្ត​ទើប​អាច​ឲ្យ​វិញ​ត្រឡប់ទៅផ្ទះ​វិញ​បាន​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៧ វិនាទី មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១ នាទីute មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល

Sokha Hotels

ព័ត៌មានពេញនិយម