KPT+
មកអានចរិតពិតរបស់អ្នកកើតខែតុលា
បើនិយាយតាមក្បួនចិត្តសាស្រ្ត ចរិតមនុស្សអាចឲ្យគេមើលដឹងតាមរយៈកាយវិការចំណូលចិត្ត និងថ្ងៃខែឆ្នាំកំណើតជាដើម។
ដូច្នេះហើយ នឹងស្រាយពីគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិរបស់អ្នកមានកំណើតក្នុងខែតុលា តាមទ្រឹស្ដីចិត្តវិទ្យា!
លក្ខណៈវិជ្ជមាន

ជាប្រភេទមនុស្សចូលចិត្តជជែកច្រើន និងរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួន ។ គេជាមនុស្សមានតម្លាភាព មិនងាយខឹង សម្បូរគំនិត ពូកែសម្រេចចិត្ត ចូលចិត្តដើរលំហែរ យុត្តិធម៌ ព្រមទាំងមានទំនុកចិត្តខ្ពស់។
ចំពោះគ្រួសារវិញ គេងាយនឹងមានការព្រួយបារម្ភចំពោះសាច់ញាតិ ឬមនុស្សដែលខ្លួនស្រឡាញ់។ បើជាអ្នករៀបការរួច គេជាឪពុកម្ដាយដែលស្រឡាញ់កូនបំផុត។
អ្នកកើតខែតុលាចូលចិត្តបង្កើនមិត្ត មិនចូលចិត្តកុហក និងអត់ចេះច្រណែនគេឯងផ្ដេសផ្ដាសឡើយ ។ មនុស្សនេះមិនងាយឈឺ ទោះជាឈឺក៏១ថ្ងៃ ២ថ្ងៃ ជាវិញហើយ ។

សម្រាប់រឿងស្នេហាគេច្រើនតែជាជនរងគ្រោះ បើមិនលួចស្រឡាញ់គេអត់បានទេ ក៏ជួបស្នេហាមិនសមប្រកបដែរ។ លក្ខណៈពិសេសរបស់បុគ្គលកើតខែនេះ គឺគេជាមនុស្សស្មោះណាស់ លើកតែមានមនុស្សធ្វើបាបចិត្ត គេនឹងក្លាយជាមនុស្សសោះកក្រោះហៅលែងឮ។
ការងារឯណោះវិញ គេជាបុគ្គលិកប្រឹងធ្វើការ មិនខ្ជីខ្ជា និងអាចក្លាយជាមេដឹកនាំល្អទៅថ្ងៃមុខ។
លក្ខណៈអវិជ្ជមាន

មនុស្សនេះងាយរំជួលចិត្ត ឆាប់ជឿគេ ហើយពូកែខាងអាណិតអ្នកដទៃ។ ពេលគេខឹងម្ដងៗ មិនងាយបញ្ចេញទេ តែកត់ទុកក្នុងចិត្តមួយជីវិត។ ជាប្រភេទមនុស្សជួនឧស្សាហ៍ ជួនខ្ជិល តែអាចពឹងពាក់បាន។ បើស្រីៗវិញ មិនសូវចេះចង្ក្រានចានឆ្នាំងទេ ផ្ទុយពីបុរសកើតខែនេះមិនពូកែម្ហូបអាហារ តែធ្វើម្ហូបបានញ៉ាំ។ ម្យ៉ាងវិញទៀត គេឧស្សាហ៍កើតទុក្ខ ព្រោះនិយមតាមចិត្តអ្នកដទៃ ហើយខ្លាចគេអន់ចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Fact Site
ចុចអាន៖អ្នកចូលចិត្តស៊ូស៊ី ដឹងអត់ថា ស៊ូស៊ីខុសគ្នាអ្វីខ្លះទេ?
ចុចអាន៖ហេតុផលជ្រើសសំលៀកបំពាក់ពណ៌ខ្មៅ ដែលបង្ហាញភាពថ្លៃថ្នូរសឹងគ្រប់កម្មវិធី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន