ព័ត៌មានជាតិ
ឃាត់ខ្លួនថៃ ១៥ នាក់ និងស្ត្រីភូមាម្នាក់ ប្រុងលបឆ្លងដែនចូលមកធ្វើការនៅកម្ពុជា
ប្រទេសថៃ ៖ ជនជាតិថៃចំនួន ១៥ នាក់ និងជនជាតិភូមា ១ នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយ លេខ១២ សហការជាមួយតម្រួតព្រំដែនលេខ ៤ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេកំពុងឆ្លងដែនចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។

ការឃាត់ខ្លួនជនជាតិថៃទាំង ១៥ នាក់ និងភូមាម្នាក់នេះ គឺបានធ្វើឡើង នៅចន្លោះម៉ោង ៣ ទៅម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរបន្ទាត់ព្រំដែន ត្រង់ចំណុចណងយ៉ាកែវ ក្នុង ស្រុកគោកខ្យូង ខេត្តស្រះកែវ។

ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងដំណាក់កាលនៃការរីករាលដាល នូវជំងឺកូវីដ-១៩ នេះ កម្លាំងបានឃាត់ខ្លួនជនជាតិថៃចំនួន ១៥ នាក់ ក្នុងនោះស្រី ៨ នាក់ និងស្ត្រីជនជាតិភូមា ម្នាក់ផងដែរ ដោយពួកគេមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូ អនឡាញ ក្នុងប្រទេសកម្ពុជា ដោយនៅទីនោះបានប្រាក់ខែខ្ពស់ ហើយការចំណាយលើការស្នាក់នៅ និងការហូបចុក ត្រូវក្រុមហ៊ុនជាអ្នកចាយទាំងអស់ លុះពួកគេមកដល់ក្បែព្រំដែន ក៏ត្រូវចាប់ខ្លួនតែម្តង។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រុមគ្រូពេទ្យបានពិនិត្យសុខភាពពួកគេទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តន៍តាមវិធានការច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន