ព័ត៌មានជាតិ
ស្ពានឈើប្រវែង១២ម៉ែត្រត្រូវបានក្រុមជំនាញអាជ្ញាធរជាតិ ចាប់ផ្តើមសាងសង់ឲ្យរួចនៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានឈើថ្មី នៅរមណីយដ្ឋានក្បាលស្ពាន។
លោក ពុទ្ធ សុទ្ធ ជាមន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឲ្យ កម្ពុជាថ្មី ដឹងថា ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ ។

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរឱ្យដឹងថា ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានឈើថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ។
ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ គឿនវេត



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


