សេដ្ឋកិច្ច
តម្លៃប្រេងឥន្ធនៈនៅអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា (មានវីដេអូ)
តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងចក្រភពអង់គ្លេស នៅក្នុងអ្វីដែលក្រុមហ៊ុន RAC ពណ៌នាថា ជា “ថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកបើកបរ”។
នៅក្នុងទិន្នន័យដែលរាយការណ៍កាលពីព្រឹកថ្ងៃចន្ទដោយ RAC/Experian Catalist តម្លៃប្រេងឥន្ធនៈជាមធ្យមប្រចាំថ្ងៃក្នុងមួយលីត្របានឡើងដល់ ១.៩៧ ដុល្លារកាលពីថ្ងៃអាទិត្យ។

តម្លៃនេះបានកើនឡើង ០.៣៩ ដុល្លារក្នុងមួយលីត្រ បើធៀបនឹងខែតុលាឆ្នាំមុន ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃ១.៥៨ដុល្លារ ក្នុងមួយលីត្រ។
រឿងនេះបានកើតឡើងស្របពេលដែលតម្លៃប្រេងនៅទូទាំងពិភពលោក បន្តកើនឡើង ដោយតម្លៃប្រេងឆៅម៉ាក Brent បានឡើង៥៦សេន ឬ ០,៧% ដល់ ៨៦.០៩ដុល្លារក្នុងមួយបារ៉ែល។
អ្នកនាំពាក្យ RAC លោក Simon Williams បាននិយាយថា “នេះពិតជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់អ្នកបើកបរ ហើយជាថ្ងៃមួយដែលយើងសង្ឃឹមថា យើងនឹងមិនឃើញម្តងទៀតទេដូចតម្លៃខ្ពស់កាលខែមេសាឆ្នាំ២០១២”។

សំណួរដ៏សំខាន់នាពេលឥឡូវនេះគឺថា “តើវាឈប់នៅទីណា ហើយតម្លៃសាំងនឹងឡើងដល់កម្រិតណា? ប្រសិនបើប្រេងឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល យើងអាចឃើញតម្លៃជាមធ្យមឡើងដល់ ២.០៧ដុល្លារក្នុងមួយលីត្រយ៉ាងងាយស្រួល”។
គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃតម្លៃប្រេងខ្ពស់បំផុតគឺ ១.៩៦ ដុល្លារក្នុងមួយលីត្រកាលពីខែមេសា ឆ្នាំ២០១២៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ តម្លៃប្រេងពិភពលោក កើនឡើងទៀតហើយ!
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


