ព័ត៌មានអន្ដរជាតិ
ស្ពានយោលវែងបំផុតលើពិភពលោក នៅ តួកគី នឹងបើកដំណើរការឆ្នាំ ២០២២
ស្ពានយោល Canakkale 1915 ក្នុងខេត្តភាគពាយ័ព្យ នៃប្រទេសតួកគី កំពុងតែសាងសង់ជិតរួចជាស្ថាពរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ខាងមុខ។

ស្ពាននេះចាប់សាងសង់ឡើងតាំងពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៧ មានប្រវែង ២,០២៣ ម៉ែត្រ និងកម្ពស់ ៣១៨ ម៉ែត្រវាត់ទីពីស្ពាន Akashi Kaikyo របស់ប្រទេសជប៉ុនមក ដែលមានប្រវែងប្រវែង ១,៩៩២ ម៉ែត្រ។
ចំណែកប៉មពណ៌ក្រហម-ស ដ៏លេចធ្លោពីររបស់ខ្លួន ដែលនៅជាប់ស្ពាន តំណាងឲ្យទង់ជាតិប្រទេសតួកគី មានកម្ពស់ ៣៣៤ ម៉ែត្រ ដែលធ្វើឲ្យវាក្លាយជាស្ពានខ្ពស់បំផុតក្នុងពិភពលោក។
លោក Basar Arıoglu កូនប្រុសរបស់លោក Ersin និងជាប្រធានក្រុមហ៊ុន Yapi Merkezi មានប្រសាសន៍ថា “គម្រោងនេះ គឺបង្ហាញពីឆ្នាំទី ១០០ នៃសាធារណរដ្ឋតួកគី” ។

លោក Adil Karaismailoglu រដ្ឋមន្ត្រីដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ បាននិយាយថា ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា DLSY បានចំណាយប្រាក់ចំនួន ២.៣ ពាន់លានអឺរ៉ូ លើការសាងសង់ស្ពាន Canakkale 1915 នេះ ។
ស្ពានយោលនេះ នឹងត្រូវតភ្ជាប់ទៅនឹងផ្លូវ Malkara-Çanakkale Motorway ហើយនឹងក្លាយជាផ្នែកដ៏សំខាន់បំផុតនៃផ្លូវ ១០១ គីឡូម៉ែត្រ។ ជាពិសេស វានឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពី Dardanelles មកត្រឹម ៦ នាទីប៉ុណ្ណោះ ។
ផ្លូវហាយវេដែលកាត់ស្ពាននេះ រួមមានផ្លូវកាត់ចំនួន ៤ ផ្លូវប្រសព្វចំនួន ១២ ស្ពាននិងផ្លូវឆ្លងកាត់ចំនួន ៥៥ កន្លែង ផ្លូវក្រោមដីចំនួន ៤០ ផ្លូវក្រោមដីចំនួន ២៣៨ កន្លែង កន្លែងផ្តល់សេវាផ្លូវល្បឿនលឿនចំនួន ៤ កន្លែង មជ្ឈមណ្ឌលប្រតិបត្តិការថែទាំចំនួន ២ និងស្ថានីយបង់ប្រាក់ចំនួន ៧។

លោក Karaismailoglu បានបន្ថែមថា “ស្ពានយោល Canakkale 1915 នឹងរួមបញ្ចូលគម្រោងដឹកជញ្ជូនផ្លូវថ្នល់ជាមួយនឹងកំពង់ផែ ប្រព័ន្ធផ្លូវដែក និងផ្លូវអាកាសនៅក្នុងតំបន់ Marmara និង Aegean ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹម២៤ម៉ោងទួរគីស្លាប់ច្រើនបំផុតមិនធ្លាប់មានដោយកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


